អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ” នៅថ្ងៃស្អែក
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារ ព័ត៌មានស្ដីពី “កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ” ដោយមានបទបង្ហាញពីលោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីបង្ហាញពីលំហរប្រជាធិបតេយ្យនៅកម្ពុជា។
បងប្អូនបណ្ដាញសារព័ត៌មានប្រពៃណី និងមិនប្រពៃណី ក៏ដូចប្រជាពលរដ្ឋទាំងអស់ មេត្តាស្រាវជ្រាវ និងតាំងនូវសំណួរបំផុសដោយសេរី ដោយផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល។ សន្និសីទនេះ នឹងមានផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់អង្គភាព និងបណ្ដាញសារព័ត៌មានមួយចំនួនផងដែរ៕