ខ្មែរប៉ុស្ដិ៍ Close

អ្នកស្វែងរកការងារ ទទួលបានលទ្ធផលល្អពីវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ មុខរបរ 41
អ្នកស្វែងរកការងារ ទទួលបានលទ្ធផលល្អពីវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ អ្នកស្វែងរកការងារ ទទួលបានលទ្ធផលល្អពីវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ

ក្នុងវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរកឃើញអ្នកស្វែងរកការងារដែលទទួលលទ្ធផល ១៩នាក់ ជាប់ស្ថាពរ និង ២៦០នាក់ផ្សេងទៀត ជាប់សម្ភាសលើកទីមួយ ក្នុងកម្មវិធីវេទិកាការងារ នាថ្ងៃនេះ (ចំនួនអ្នកចូលរួម ៣១០នាក់ ស្រី ១៥៧) ដែលមានវត្តមានចូលរួម ចំនួន ១១ក្រុមហ៊ុន ក្នុងនោះ រួមមាន៖

– Noyakong Group ជាប់ស្ថាពរ ១១នាក់ និងជាប់សម្ភាសលើកទីមួយ ២០នាក់
– Super Duper ជាប់ស្ថាពរ ០២នាក់ និងជាប់សម្ភាសលើកទីមួយ ០២នាក់
– BS Land and Home ជាប់ស្ថាពរ ០២នាក់ និងជាប់សម្ភាសលើកទីមួយ ០៧នាក់
-Modern Intergrated Service ជាប់ស្ថាពរ ០៣នាក់ និងជាប់សម្ភាសលើកទីមួយ ០១នាក់
– Chip Mong Group ជាប់សម្ភាសលើកទីមួយ ១២៥នាក់
– Brown Coffee and Bakery ជាប់សម្ភាសលើកទីមួយ ០៤នាក់
– Ming Wuoy Group ជាប់សម្ភាសលើកទីមួយ ៣៥នាក់
– MJQ Education ជាប់សម្ភាសលើកទីមួយ ១៣នាក់
– Hattha Kaksekar Limited ជាប់សម្ភាសលើកទីមួយ ២២នាក់
– WB Finance Cambodia ជាប់សម្ភាសលើកទីមួយ ២៤នាក់
– Asianerial Advisory Int co., ltd ជាប់សម្ភាសលើកទីមួយ ០៧នាក់

សម្រាប់សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

អត្ថបទទាក់ទង