ស្លាកយីហោហាងមួយកន្លែងនៅខេត្តព្រះសីហនុត្រូវបានរុះរេីចេញភ្លាមៗ បន្ទាប់ពីប្រើពាក្យមិនសមរម្យ
នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុបានចុះទៅណែនាំអោយម្ចាស់ទីតាំងធ្វេីការរុះរេី និងទម្លាក់ស្លាកយីហោពាណិជ្ជកម្មមួយចេញជាបន្ទាន់។
សូមបញ្ជាក់ថា ស្លាកយីហោពាណិជ្ជកម្ម ដែលត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុមិនអនុញ្ញាតឲ្យប្រើប្រាស់នោះ មានឈ្មោះថា “ភោជនីយដ្ឋានទ្វារមាស” ដែលមានខ្លឹមសារមិនសមរម្យនាំអោយអាប់ឱនដល់វប្បធម៌ប្រពៃណីកម្ពុជា៕