រដ្ឋមន្ត្រីការបរទេសអាមេរិកស្វាគមន៍ការបដិសេធរបស់កម្ពុជារឿងមូលដ្ឋានយោធាចិន
តាមការចេញផ្សាយថ្ងៃទី 01 ខែសីហា ឆ្នាំ2019 របស់វីអូអេ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Pompeo ស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជាចំពោះព័ត៌មានស្តីអំពីមូលដ្ឋានយោធាកងទ័ពចិនដាក់នៅក្នុងតំបន់ឈូងសមុទ្រកម្ពុជា ដោយបានកោតសរសើរចំពោះការប្តេជ្ញាការពារបូរណភាពដែនដី។
លោក Michael Pompeo បានថ្លែងថា ៖ «ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិក អាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធរបាយការណ៍ដែលថាកម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាចិនបង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការការពារបូរណភាពដែនដីដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ ប្រទេសផ្សេងទៀតធ្វើតាមលំនាំរបស់កម្ពុជា»។