លិខិតមិត្តអ្នកអាន ៖ «មន្ត្រីអង្គការសហប្រជាជាតិថា លោកសមរង្ស៊ី ជា វីរុសប៉េស្តជ្រូកអាហ្វ្រិក»
ក្រុមប្រឆាំងនៅក្រៅស្រុកកំពុងជម្រុញការបង្កើនការប្រើប្រាស់ព័ត៌មានក្លែងក្លាយនិងប្រឌិតព័ត៌មានអាក្រក់អំពីសង្គមកម្ពុជា ដើម្បីជាអាវុធបំបែកសង្គមជាតិ។ ព័ត៌មានក្លែងក្លាយនិងការប្រឌិត ព័ត៌មានអាក្រក់អំពីសង្គមជាតិកម្ពុជាបានប្រព្រឹត្តទៅក្នុង
ស្ថានភាពដែលលោកសមរង្ស៊ី កំពុងគេចខ្លួនពីសំណាញ់ច្បាប់ហើយបាននិងកំពុងធ្វើការឃោសនា ញុះញង់នូវអ្វីដែលគេដាក់ឈ្មោះថា «ការវិលត្រឡប់មកវិញរបស់លោក ប្រធានសមរង្ស៊ីក្នុងខែកញ្ញាឆ្នាំ២០១៩»។
ជាមួយនឹងព័ត៌មានក្លែងក្លាយនេះ ក្រុមប្រឆាំងនៅក្រៅស្រុកក៍បានប្រើសារព័ត៌មានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ឬវីអូអេ ដើម្បីបង្កើនឥទ្ធិពលព័ត៌មានក្លែងក្លាយទាំងនោះថែមទៀត។
តើព័ត៌មានក្លែងក្លាយមានអ្វីខ្លះនៅវេលាចុងក្រោយនេះ?
ក្រោយសម្តីចាក់ចុច ញុះញង់មិនទទួលបានជោគជ័យតាមការរំពឹងទុករបស់លោកសមរង្ស៊ីដែលចង់អោយកងកម្លាំងប្រដាប់អាវុធនិងប្រជាជនងើបបះបោរប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ធមន្ត្រី ហ៊ុន សែន នោះមក សម រង្ស៊ីនិងបក្ខពួកក៏បានបង្កើតសេណារីយ៉ូជាច្រើនក្នុងនោះគឺការបង្កើនការប្រើ ប្រាស់ព័ត៌មានក្លែងក្លាយ ការប្រឌិតព័ត៌មានអាក្រក់អំពីសង្គមកម្ពុជាដើម្បីជាអាវុធបំបែកសហគមន៍តាមលទ្ធភាពដែលពួកគេអាចធ្វើបាន។
ចាប់ផ្តើមពីចំណុចដែលព្យាយាម និយាយចង់បំបែកបំបាក់ក្នុងរង្វង់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា សមរង្ស៊ីនិងគូកន បានកែប្រឌិតនូវរឿងគ្រោះថ្នាក់ធ្លាក់យន្តហោះអតីតអគ្គស្នងការនគរបាលជាតិ លោក ហុកឡងឌី អោយក្លាយជារឿងឃាតកម្មដែលគ្រោងទុក ការប្រើសម្តីញុះញង់បំបែកបំបាក់ក្នុងរង្វង់ក្រុម គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ជាពិសេសការប្រឌិតអំពី រឿងកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី គឺលោកឌី វិជ្ជា ដែលពួកគេបាននិយាយថាបានដឹងអំពីរឿងឃាតកម្មនិងថែមទាំងបានរៀបចំគម្រោង សងសឹកដោយមានកិច្ចសហការ ជាមួយលោក ឧបនាយករដ្ឋមន្ត្រីសខេងដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីការផ្តួលរំលំលោកនាយករដ្ធមន្ត្រី ហ៊ុនសែន វិញ។
លោកសមរង្សី បានប្រឌិត ព័ត៌មានបន្ថែមទៀតថា មូលហេតុដែលលោក ស ខេង បានគាំទ្រផ្តួលរំលំលោកហ៊ុន សែន ពីព្រោះលោកស ខេង ដឹងខ្លួនថា លោក ហ៊ុន សែន កំពុងរៀបចំផែនការដកតំណែងរបស់គាត់ ឬកម្ចាត់គាត់តែម្ដងដើម្បីឲ្យកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោកហ៊ុន ម៉ាណែត លោកហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី មកបន្តវេនលោកហ៊ុន សែន ដោយមិនមាននរ ណាអាច រារាំងបានចំពោះនយោបាយគ្រួសារនិយមរបស់លោកហ៊ុន សែននោះទេ។
ក្រៅពីបញ្ចេញព័ត៌មានប្រឌិតទាំងនេះ ក្រុមប្រឆាំងបានប្រើ ព័ត៌មានមិនពិតមួយទៀត អំពី រឿងដីរបស់ប្រធានកង អង្គរក្សនាយករដ្ឋមន្ត្រីម្នាក់ គឺលោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហ៊ាងដោយការសរសេរថាដីរបស់លោកហ៊ីងប៊ុង ហ៊ាង ជាង១២០ហិកតានៅអង្គរព្យុងយូ និងដីជាច្រើនទៀតនៅកំពង់សោមនិងនៅភ្នំពេញត្រូវបានលោកហ៊ុន សែន បើកដៃឲ្យអ្នកស្និទ្ធឃុបឃិតជា មួយគាត់ធ្លើប្លង់ចែកគ្នាដែលការ ចែកដីគ្នានេះបានធ្វើឲ្យលោក ហ៊ីងប៊ុនហ៊ាងឈឺចាប់រហូតដល់ធ្លាក់ខ្លួនឈឺដេករីងរៃនៅ ប្រទេសថៃ។
ព័ត៌មានប្រឌិតដែលនិយាយអាក្រក់អំពីសង្គមជាតិនៅមានជាច្រើនទៀតរាប់បញ្ចូលតាំងពីបញ្ហាចិននិងយួនលេបទឹកដីកម្ពុជា បញ្ហាចិនបង្កើតមូលដ្ឋានកងទ័ពនៅលើទឹកដីកម្ពុជា ការផ្សាយព័ត៌មានមិនពិតទាក់ទងនឹង ការគ្រេចស្មារបស់លោកនាយក រដ្ឋមន្ត្រីហ៊ុនសែនជាដើម ដែល ព័ត៌មានប្រឌិតក្លែងក្លាយទាំងនេះ គឺពួកគេបានធ្វើក្នុងគោលបំណង ប្រើជាអាវុធបំបែកសង្គមជាតិ ទោះបានតិចឬបានច្រើនក្តីតាម លទ្ធភាពដែលពួកគេអាចធ្វើបានដើម្បីការបន្តធ្វើបច្ចុប្បន្នភាពនៃនយោបាយ «ការវិលត្រឡប់មកវិញរបស់ លោក ប្រធានសមរង្ស៊ី ក្នុងខែកញ្ញា ឆ្នាំ ២០១៩» ។
មន្ត្រីអង្គការសហប្រជាជាតិម្នាក់ ដែលតាមដានការវិវត្តន៍សភាពការណ៍កម្ពុជាបានចាត់ទុកលោក សមរង្ស៊ី គឺជា «មេរោគមួយ» របស់សង្គមនិងលោកថែមទាំង ប្រៀបប្រដូចលោក «សមរង្ស៊ី ទៅនឹងវីរុសចម្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រិក» ដែលជាមេរោគត្រូវមនុស្សជាតិស្អប់ខ្ពើមយ៉ាងក្រៃលែង។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព របស់ អង្គការសហប្រជាជាតិ UN’s Sustainable Development Goalsមានតែចង់ធ្វើឲ្យបណ្តាប្រទេសដែលរងគ្រោះនឹង សង្គ្រាមនិងមានគ្រោះទុរ្ភិក្ស និងការអត់ឃ្លានត្រូវបញ្ចប់ឲ្យអស់នៅក្នុងឆ្នាំ២០៣០ ។ ប៉ុន្តែលោកសម រង្ស៊ី បានក្លាយជាមេដឹកនាំប្រឆាំងម្នាក់ដែលចង់អោយប្រទេសកម្ពុជាខ្លួនឯង ដែលទើបមានសន្តិភាពនិងភាពសម្បូរណ៍សប្បាយមានការហូបចុកគ្រប់គ្រាន់ឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដែលប្រឈមនឹងគ្រោះទុរ្ភិក្សនោះទៅវិញ។
មន្ត្រីអង្គការសហប្រជាជាតិរូប នោះបានដាក់សំណួរថា ៖តើលោកសមរង្ស៊ីដែលដឹងឬទេថាអំពើទុរ្ភិក្សដោយសារសង្គ្រាម បានបង្កការប៉ះពាល់ដល់មនុស្សច្រើនរយលាននាក់កាលពីឆ្នាំ២០១៨នោះដែរឬទេ?
យោងតាមមន្ត្រីអង្គការសហប្រជាជាតិដដែលនោះ គឺឆ្នាំ ២០១៨ កន្លងមកនោះ មានមនុស្សប្រមាណ៨២១លាននាក់បានរង នឹងអំពើទុរ្កិក្សក្នុងនោះមួយផ្នែកធំគឺដោយសារកត្តាសង្គ្រាមស៊ីវិលក្នុងប្រទេសរបស់គេ។
មន្ត្រីអង្គការសហប្រជាជាតិបាន និយាយចុងក្រោយទៀតថា បើលោកអាចប្រៀបធៀបបាន គឺលោក «សមរង្ស៊ីដូចជាមេរោគចម្លងជម្ងឺប៉េស្តជ្រូក អាហ្វ្រិក He is like an African Swine Fever Virus»។
ក្រុមអ្នកវិភាគក្នុងស្រុកបានថ្លែងថា គម្រោងចង់វិលត្រឡប់មក វិញរបស់លោកសមរង្ស៊ី ក្នុងខែកញ្ញាឆ្នាំ២០១៩ នឹងមិនអាចកើតឡើងបានទេដោយសារ តែសភាពការណ៍នយោបាយក្នុងស្រុករបស់កម្ពុជាមិនដូចជាអ្វីដែលជាព័ត៌មានប្រឌិតនូវការពុះកញ្ជ្រោលដោយក្រុមប្រឆាំងក្រៅស្រុកបានផ្សព្វផ្សាយនោះឡើយ។ សភាពការណ៍កម្ពុជា ពិតប្រាកដបានស្ថិតក្នុងសភាព ស្ងៀមស្ងាត់ ពលរដ្ឋរីករាយក្នុងការបំពេញអាជីវកម្មរស់នៅប្រចាំថ្ងៃ និងម្យ៉ាងទៀត ដំណើរការអភិវឌ្ឍជាតិនិងសមិទ្ធិផលបានកើតឡើងជាក់ស្តែងមិនអាចឲ្យមានជនណាម្នាក់និយាយមួល បង្កាច់បង្ខូចការពិតនោះបានងាយៗនោះឡើយ។
ខ្ញុំយល់និងជឿថា រហូតដល់ខែ កញ្ញា ក្រុមប្រឆាំងនឹងលើកផែនការណ៍រំកិលនៃការវិលត្រឡប់របស់លោកសមរង្ស៊ីបន្តទៅមុខថែមទៀតដែលជាផែនការណ៍ រំកិលរហូតដែលមិនអាចសម្រេចបានឡើយ ។
ដោយ ៖ វង្ស សិលា