ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំដោះស្រាយការបង្កឲ្យផ្លូវខូចដោយ​សារការដឹកដីចេញពីការដ្ឋានសំណង់​ក្រុមហ៊ុន២​ នៅខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
កិច្ចប្រជុំដោះស្រាយការបង្កឲ្យផ្លូវខូចដោយ​សារការដឹកដីចេញពីការដ្ឋានសំណង់​ក្រុមហ៊ុន២​ នៅខេត្តព្រះសីហនុ កិច្ចប្រជុំដោះស្រាយការបង្កឲ្យផ្លូវខូចដោយ​សារការដឹកដីចេញពីការដ្ឋានសំណង់​ក្រុមហ៊ុន២​ នៅខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុអភិ​បាលរងខេត្ត​ មន្ត្រី​ជំនាញ​ និងក្រុមហ៊ុនចំនួន​ ២​ បានមកប្រជុំដោះស្រាយការដែលបានបង្កឲ្យផ្លូវខូចដោយ​សារការដឹកដីចេញពីការដ្ឋានសំណង់ទាំង២​ ​ហើ​យ​ក្រុមហ៊ុនទាំង២​ បានយល់ព្រមធ្វើផ្លូវនេះជូនខេត្តវិញដោយធ្វើជាផ្លូវបេតុងកំរាស់៣តឹក មានគ្រឹះថ្ម និងដាក់លូរកាត់ទទឹងផ្លូវចំនួន៣កន្លែងផងដែរ។

បើតាមក្រុមហ៊ុន ស៊ីណូ ហ្វោនដេសិន អ៊ីនជានារិង ដែលទទួលបានសិទ្ធិកាយដីចេញពីទីតាំងការដ្ឋានសំណង់ដ៏ធំសម្បើមមួយនៅមុខសាលាខេត្តព្រះសីហនុ គឺក្រុមហ៊ុន ព្រីន រៀលអិស្តេត អោយដឹងថាក្រុមហ៊ុនលោកនឹងចាប់ ផ្តើមធ្វើកំណាត់ផ្លូវ ប្រវែង១០០០ម នេះឡើងវិញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយគ្រោងចំណាយ ពេលត្រឹមតែ២ខែប៉ុណ្ណោះ និងសន្យាជួសជុលថែទាំរយៈពេល៥ឆ្នាំ។

លោក គួច ចំរើន បានថ្លែងថា ផ្លូវកំណាត់លេច៧០៥​ មុខសាលាខេត្តព្រះសីហនុ តាមបណ្ដោយឆ្នេរសមុទ្រពីរចំណុចមុខព្រះរាជដំណាក់ឆ្ពោះទៅដល់មុខសណ្ឋាគារឆ្នេរថ្មីនឹងបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩។

ជាមួយនេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងគុណភាពផ្លូវនេះឲ្យបានហ្មត់ចត់។​ ពាក់ព័ន្ធទៅនឹងការស្ថាបនាផ្លូវនេះដែរ បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថាកន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានឃាត់រថយន្តដឹកដីរបស់ក្រុមហ៊ុននេះជាបន្តបន្ទាប់ដោយសារក្រុមហ៊ុននេះកាយដីចេញពីការដ្ឋានសំណង់និងដឹកលើសទម្ងន់ធ្វើឲ្យផ្លូវខូច។ ករណីនេះរដ្ឋបាលខេត្តព្រះសីហនុក៏បានកោះអញ្ជើញតំណាងក្រុមហ៊ុននេះឲ្យមកជួបប្រជុំនិងធ្វើការណែនាំចំនួន៥ដងមកហើយដោយតម្រូវឱ្យធ្វើផ្លូវនេះជូនរដ្ឋបាលខេត្តវិញ៕

អត្ថបទទាក់ទង