លោកគួច ចំរើន ចុះពិនិត្យ និងរៀបចំកែលម្អឆ្នេរឯករាជ្យជាថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យ មើលឆ្នេរឯករាជ្យ និង ជួបអ្នកមកកំសាន្ត ហើយលោក នឹងរៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង និងមានអ្នកសំអាតសួន ឆ្នេរជាប្រចាំ ធានាភាពស្រស់ស្អាតរបស់ឆ្នេរ ពិសេសការចូលរួម លើកកំពស់ និងថែរក្សាបរិស្ថានឆ្នេរកាន់តែមាន សោភណ្ឌ័ភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត៕