ខ្មែរប៉ុស្ដិ៍ Close

    សេចក្តីជូនដំណឹងស្តីអំពីការផ្លាស់ប្ដូរទីតាំងសាលាខណ្ឌចំការមនថ្មី ដែលទីតាំងបច្ចុប្បន្នត្រូវជំនួសដោយសាលាខណ្ឌបឹងកេងកង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 3214
    សេចក្តីជូនដំណឹងស្តីអំពីការផ្លាស់ប្ដូរទីតាំងសាលាខណ្ឌចំការមនថ្មី ដែលទីតាំងបច្ចុប្បន្នត្រូវជំនួសដោយសាលាខណ្ឌបឹងកេងកងសេចក្តីជូនដំណឹងស្តីអំពីការផ្លាស់ប្ដូរទីតាំងសាលាខណ្ឌចំការមនថ្មី ដែលទីតាំងបច្ចុប្បន្នត្រូវជំនួសដោយសាលាខណ្ឌបឹងកេងកង

    រដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានជូនដំណឹងអំពីការផ្លាស់ប្ដូរទីតាំងស្នាក់ការសាលាខណ្ឌ នៅផ្ទះលេខ១៦៨ មហាវិថីម៉ៅសេទុង ភូមិ០១ សង្កាត់បឹងកេងកងទី៣ ដោយត្រូវបានប្ដូរទៅជាទីស្នាក់ការសាលាខណ្ឌបឹងកេងកងវិញ។

    បើតាមសេចក្ដីជូនដំណឹងរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលទទួលបានបញ្ជាក់ថា ទីតាំងថ្មីរបស់សាលាខណ្ឌចំការមន ត្រូវបានផ្លាស់ជាបណ្ដោះអាសន្នដោយស្ថិតនៅ អគារ Sales Center (ជាប់ស្ថានីយ៍ពន្លត់អគ្គិភ័យកោះពេជ្រ) ស្ថិតក្នុងក្រុងកោះពេជ្រ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ។

    សូមជម្រាបថា ខណ្ឌចំការមន ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យបំបែកជា០២ខណ្ឌ គឺខណ្ឌចំការមន (មានចំនួន០៥សង្កាត់គឺ សង្កាត់ទន្លេបាសាក់,ទួលទំពូងទី២, ទួលទំពូងទី១, បឹងត្របែក និងផ្សារដើមថ្កូវ) និងខណ្ឌបឹងកេងកង (មានចំនួន០៧សង្កាត់គឺ សង្កាត់បឹងកេងកងទី១, បឹងកេងកងទី២, បឹងកេងកងទី៣, អូឡាំពិក, ទួលស្វាយព្រៃទី១, ទួលស្វាយព្រៃទី២ និងទំនប់ទឹក) ៕

    អត្ថបទទាក់ទង