ខ្មែរប៉ុស្ដិ៍ Close

ស្ត្រីម្នាក់រំភើបចិត្តខ្លាំង បានរត់ក្រាបសំពះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជាឪពុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
ស្ត្រីម្នាក់រំភើបចិត្តខ្លាំង បានរត់ក្រាបសំពះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជាឪពុក ស្ត្រីម្នាក់រំភើបចិត្តខ្លាំង បានរត់ក្រាបសំពះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជាឪពុក

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្តី្រម្នាក់បានបីកូនរបស់គាត់រត់ជ្រែកអង្គរក្សសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលលោកអញ្ជើញពិនិត្យស្ពានជ្រោយចង្វារទី១។ ចំពោះការព្យាយាមចូលទៅកៀកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តី្ររូបនេះមិនមានការសុំអ្វីទាំងអស់ គឺសុំត្រឹមតែការសម្តែងនូវការដឹងគុណចំពោះគុណបំណាច់របស់លោកនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិកម្ពុជា។

ជាមួយការក្រាបសំពះយ៉ាងទន់ភ្លន់ដោយការចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រៀបដូចជាឪពុករបស់ខ្លួននោះ ស្តី្ររូបនេះបានពោលពាក្យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជានិមិត្តរូប (idol) របស់គាត់។ លើសពីនេះទៅទៀត កូនស្រីតូចរបស់ស្តី្ររូបនេះ ក៏បានរត់ទៅរកលោកនាយករដ្ឋមន្ត្រី ដោយគ្រាន់តែជួបលោកនាយករដ្ឋមន្ត្រីភ្លាម កុមារីរូបនេះ បានជម្រាបសួរ និងរត់អោបលោកនាយករដ្ឋមន្ត្រីយ៉ាងណែន ដែលហាក់មានភាពស្និទ្ធស្នាលខ្លាំងណាស់ផងដែរ។ តាមកាយវិការនេះបានបង្ហាញថា កុមារីរូបនេះមានភាពស្និទ្ធស្នាលចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រៀបដូចជាជីតារបស់ខ្លួនអញ្ចឹង។

តាមរយៈរូបភាពនេះបានសបញ្ជាក់ថា បើទោះបីថាអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដើម្បីកម្ពុជាតាំងពីឆ្នាំ១៩៧៧ ក្នុងពេលចេញតស៊ូដំបូងរហូតរំដោះប្រទេសពីរបបប៉ុលពតនៅឆ្នាំ១៩៧៩ និងការអភិវឌ្ឍប្រទេស ៤០ឆ្នាំក្រោយរំដោះនេះ មិនអាចបំពេញចិត្តមនុស្សមួយចំនួនយ៉ាងណាក្តី តែប្រជាពលរដ្ឋខ្មែរស្ទើរមួយនគរបានផ្តល់សច្ចភាពលើអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសម្រាប់ជាតិ និងប្រជាជនកម្ពុជាដោយក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ៕

អត្ថបទទាក់ទង