ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថាលោកនឹងបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់ក្រុមចង់បំផ្លាញសន្តិភាពវិនាស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 33
នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថាលោកនឹងបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់ក្រុមចង់បំផ្លាញសន្តិភាពវិនាស នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថាលោកនឹងបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់ក្រុមចង់បំផ្លាញសន្តិភាពវិនាស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តាំទៅក្រុមប្រឆាំងថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីយ៉ាងហោចណាស់ ១០ឆ្នាំទៀត រហូតដល់ក្រុមប្រឆាំងមានបំណងចង់បំផ្លាញសន្តិភាពស្លាប់អស់។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្នុងខេត្តពោធិ៍សាត់ថា គណបក្សនយោបាយដទៃមិនថា គណបក្សនយោបាយណានោះទេ មិនទាន់អាចមានលទ្ធភាពដឹកនាំប្រទេសបាននោះទេ ព្រោះថា គោលនយោបាយរបស់គេមិនខុសពី «ទឹកឡើងត្រីស៊ីស្រមោច ទឹកខ្លោចស្រមោចស៊ីត្រី»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា មិនទាន់នឹងបានកាន់អំណាចផង អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធធ្វើចម្បាំងរាំងជល់ជាមួយរាជរដ្ឋាភិបាល តើនោះវាជាអ្វី?។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកការអំពាវនាវបែបនេះថា នឹងកើតឡើងឲ្យមានអំពើសងសឹងគ្នា និងកើតឡើងដូចសម័យខ្មែរក្រហម។

លោកនាយករដ្ឋមន្ត្រីបន្តថា ឥឡូវនេះមិនប្រាកដថា ពូចូលនិវត្ត ឆ្នាំ២០២៨ នោះទេ ពូនឹងធ្វើនយោបាជានាយករដ្ឋមន្ត្រីរហូតដល់ក្រុមអាងាប់នឹងងាប់អស់។ «ពូនឹងធ្វើនាយករដ្ឋមន្ត្រីដល់ពួកហ្នឹងងាប់អស់! ដាក់សារទៅអញ្ចឹង ដើម្បីឲ្យច្បាស់ ព្រោះនៅលើពិភពលោកនេះ គ្មានរដ្ឋធម្មនុញ្ញកំណត់អំពីតំណែងនាយករដ្ឋមន្ត្រីថា ត្រូវធ្វើប៉ុន្មានឆ្នាំឈប់នោះទេ។ ប្រមុខរដ្ឋគេមានកំណត់ ថ្នាក់ប្រធានាធិបតីគេមានកំណត់ តែនាយករដ្ឋមន្ត្រី គេគ្មានកំណត់នោះទេ»៕

អត្ថបទទាក់ទង