ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញចម្រៀងវគ្គថ្មី «ទទាយំឆ្លង បងរត់លឿនម្ល៉េះ» ក្រោយទណ្ឌិត សម រង្ស៉ី ប្រកាសមិនចូលស្រុកតាមការភ្នាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 45
នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញចម្រៀងវគ្គថ្មី «ទទាយំឆ្លង បងរត់លឿនម្ល៉េះ» ក្រោយទណ្ឌិត សម រង្ស៉ី ប្រកាសមិនចូលស្រុកតាមការភ្នាល់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញចម្រៀងវគ្គថ្មី «ទទាយំឆ្លង បងរត់លឿនម្ល៉េះ» ក្រោយទណ្ឌិត សម រង្ស៉ី ប្រកាសមិនចូលស្រុកតាមការភ្នាល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទចម្រៀង «ទទាយំឆ្លង» វគ្គថ្មីមួយទៀត ដែលន័យខ្លឹមសារនៅក្នុងបទចម្រៀងនេះ គឺឌឺដងយ៉ាងច្បាស់ទៅកាន់ទណ្ឌិត សម រង្ស៉ី បន្ទាប់ពីទណ្ឌិតមាន់សម្លរូបនេះប្រកាសមិនវិលត្រឡប់ចូលមកប្រទេសកម្ពុជាតាមការភ្នាល់ ។

ចម្រៀង «ទទាយំឆ្លង» វគ្គថ្មីនិពន្ធដោយផ្ទាល់ដៃរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានន័យខ្លឹមសារយ៉ាងនេះ៖

«១. ទទាយំឆ្លងត្រយ៉ងបងអើយរត់ហើយ(ពីរដង) សង្សារបងអើយរត់អីលឿនម្លេះ?។
២. បើរត់យ៉ាងហ្នឹងហេតុអ្វីធ្វើចេះ?(ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះបើរត់យ៉ាងនេះ ទៅជ្រកឯណា?។
៣. បងរត់ចោលអូនអត់ធម៌មេត្តា(ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។
៤. បើបងធ្លាប់រត់សុំរត់ទៀតណា(ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ។»

បទចម្រៀងវគ្គថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិពន្ធឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឱ្យដឹងកាលពីថ្ងៃពុធ កន្លងទៅថា ការភ្នាល់របស់លោក ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកជា «មោឃៈ»។

ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នាដោយកំណត់ថា ក្រោមសម្ពាធអន្តរជាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា ក្នុងចន្លោះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យ៉ាងយូរបំផុតថ្ងៃ៣ មីនា ២០១៩។ លោក សម រង្ស៉ី បានលើកឡើងថា បើសិនជាលោកភ្នាល់ចាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះឡែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ តែបើលោកឈ្នះ គឺលោកនាយករដ្ឋមន្ត្រីត្រូវចុះចេញពីតំណែង។ ភ្លាមៗបន្ទាប់ពីមានការបបួលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទទួល និងបានស្នើឱ្យ Fresh News ចូលរួមធ្វើជាសាក្សី។

តែមកដល់ពេលនេះទណ្ឌិតជាប់រហស្សនាមកំសាកញីរូបនេះ បានចេញមកប្រកាសច្រានចោលការភ្នាល់ ដែលនាំឲ្យគេវាយតម្លៃបានថា ទណ្ឌិតរូបនេះបានព្រមចុះចាញ់មុនថ្ងៃឱសានវាទឈានមកដល់រួចទៅហើយ។ ដូច្នេះទណ្ឌិតរូបនេះនៅតែជាមនុស្សមិនគោរពសន្យា នៅតែជាមនុស្សខ្លាចគុកដែលជាសណ្តានពីកំណើតរបស់ខ្លួនដដែល៕

អត្ថបទទាក់ទង