ខ្មែរប៉ុស្ដិ៍ Close

រោងចក្រថ្មី៤ទៀត មានទុនជាង៣០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យបើកដំណើរការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
រោងចក្រថ្មី៤ទៀត មានទុនជាង៣០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យបើកដំណើរការ រោងចក្រថ្មី៤ទៀត មានទុនជាង៣០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យបើកដំណើរការ

(ភ្នំពេញ)៖ រោងចក្រ៤ថ្មីទៀតហើយ ក្រោមទុនវិនិយោគជាង៣៤.០៣លានដុល្លារអាមេរិក ដោយបង្កើតការងារ ដល់ប្រជាពលរដ្ឋចំនួន១,៦៥៤កន្លែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តឲ្យបើកដំណើរការ។

Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានផ្សាយថា ខ្លួនបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ «FASHION HOUSEWARE (CAMBODIA) CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។

២៖ «TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងរក្តាបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។

៣៖ «ZHONGQI LIHUI CABLE CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន ២០.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៩កន្លែង។

៤៖ «WINTIME (CAMBODIA) CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២.៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥១កន្លែង៕

អត្ថបទទាក់ទង