Facebook ទម្លាយរូបភាពសម្ងាត់៖ លោក សម រង្ស៊ី លួចចរចាជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីជាង១០ឆ្នាំមុន នៅទីក្រុងហាណូយ ដើម្បីសម្រួលយល់ព្រមតាមវៀតណាមលើរឿងព្រំដែន
នៅពេលនេះកំហឹងរបស់ប្រជាពលរដ្ឋខ្មែរអាចនឹងកាន់តែឡើងកំដៅច្រើនអង្សាទៀតហើយ នៅពេលបានឃើញរូបភាពចំនួន៣សន្លឹកបន្ថែមទៀតរបស់ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា លួចទៅចរចាយ៉ាងសំងាត់លើបញ្ហាព្រំដែនជាមួយមេដឹកនាំវៀតណាមថ្នាក់ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសវៀតណាម លោក ង្វៀន វ៉ាន់គឹម ព្រមទាំងជួបចរចាជាមួយមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាម កាលពីជាង១០ឆ្នាំមុន នៅទីក្រុងហាណូយ។
បណ្តាញទំនាក់ទំនងសង្គម Facebook បានទម្លាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះថា លោក សម រង្ស៊ី បានលួចទៅជួបចរចាជាមួយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ព្រមទាំងជួបជាមួយមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាមផងដែរ កាលពីឆ្នាំ២០០៣-២០០៤ នៅទីក្រុងហាណូយ ខណៈពេលនោះលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំង នៅកម្ពុជា ហើយប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសំងាត់ហើយសម្រួល និងយល់ព្រមតាមសំណើរវៀតណាមនូវកិច្ចការមួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ដែលមានកំពុងវិវាទជាមួយគ្នា ខណៈដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំទាស់នឹងវៀតណាមលើករណីរឿងព្រំដែននៃប្រទេសទាំងពីរ»។
រូបភាព៣សន្លឹកដ៏អាថ៌កំបាំងនេះត្រូវបាន Facebook ឈ្មោះ «ទីប្រឹក្សានគរ» ទម្លាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ជាមួយខ្លឹមសារថា៖ «ស្របពេលកំដៅព័ត៌មាននៃអំពើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី កំពុងក្តៅយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ដូចជាប្រទេសនៅតំបន់អាស៊ាន ថ្ងៃនេះខ្ញុំសូមទម្លាយនូវរូបភាពអាថ៌កំបាំងមួយទៀត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើង បានដឹងកាន់តែច្បាស់នូវទង្វើឆ្កួតលីលាមួយទៀតដែល សម រង្ស៊ី លួចចរចាជាមួយមេដឹកនាំវៀតណាម ថ្នាក់ឧបនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០០៣-២០០៤»។ រូបភាពខាងក្រោមនេះគឺ សម រង្ស៊ី លួចជួបចរចាសំងាត់ជាមួយមេដឹកនាំវៀតណាម លោក ង្វៀន វ៉ាន់គឹម អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម និងមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាម នៅទីក្រុងហាណូយ»។
Facebook ដែលទម្លាយរូបភាពសំងាត់នេះបានសរសេរទៀតថា៖ «មនុស្សជំនិតបំផុតរបស់ សម រង្ស៊ី បានលួចទម្លាយប្រាប់ខ្ញុំថា លោក សម រង្ស៊ី លួចទៅជួបចរចាជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីឆ្នាំ២០០៣-២០០៤ មាននៅទីក្រុងហាណូយ និងខេត្តតៃនិញ របស់វៀតណាម។ ការលួចចរចាសំងាត់នោះ សម រង្ស៊ី បានចរចាសម្រួលនិងយល់ព្រមតាមសំណើវៀតណាម នូវកិច្ចការមួយចំនួននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលមានវិវាទជាមួយគ្នា ខណៈដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំទាស់នឹងវៀតណាមលើករណីរឿងព្រំដែននៃប្រទេសទាំងពីរ»។
នេះសរបញ្ជាក់ថា ទង្វើដ៏អាក្រក់របស់ សម រង្ស៊ី ប្រកាសក្តែងៗប្រឆាំងដាច់ខាតនឹងវៀតណាម ជាប្រទេសកុម្មុយនីសផ្តាច់ការ ប៉ុន្តែបែរលួចទៅចរចាយ៉ាងសំងាត់ជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ដើម្បីឲ្យវៀតណាមជួយខ្លួន បានឡើងកាន់អំណាច ដោយមិនខ្វល់ពីបាត់បង់ទឹកដីរបស់ខ្មែរដែលមានបញ្ហាព្រំដែនជាមួយវៀតណាមសោះ ស៊ូសុខចិត្តលួចកាត់តំបន់ព្រំដែនខ្លះឲ្យវៀតណាម ដើម្បីតែអំណាច។ ខ្ញុំនឹងទម្លាយនូវព័ត៌មានបន្ថែមទៀត អំពីការលួចទៅចរចានេះ….សូមអរគុណ»៕