ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារប្រទេសជាតិមានការរីកចម្រើន តម្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធចេះតែកើនឡើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារប្រទេសជាតិមានការរីកចម្រើន តម្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធចេះតែកើនឡើង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារប្រទេសជាតិមានការរីកចម្រើន តម្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធចេះតែកើនឡើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិយើង ជាពិសេសគឺការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ ទើបមានការកសាងផ្លូវជាតិ តូចធំជាលំដាប់ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះគឺជាផ្លូវមួយដែលមានទំហំធំរហូតដល់ទទឹង២៥ម៉ែត្រទៅ២៧ម៉ែត្រ និងមានការរៀបចំជាសួនច្បារនៅចំចំណុចកណ្តាលផងដែរ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងបានធ្វើដំណើរយ៉ាងល្អប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរ៕

អត្ថបទទាក់ទង