ខ្មែរប៉ុស្ដិ៍ Close

ព្រឹទ្ធសភាចេញសេចក្តីប្រកាសពត័មានស្តីពី​លទ្ធផលកិច្ចប្រជុំ​គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 26
ព្រឹទ្ធសភាចេញសេចក្តីប្រកាសពត័មានស្តីពី​លទ្ធផលកិច្ចប្រជុំ​គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា ព្រឹទ្ធសភាចេញសេចក្តីប្រកាសពត័មានស្តីពី​លទ្ធផលកិច្ចប្រជុំ​គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្អែកនេះដើម្បីបន្ដសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដែលមានរបៀបវារៈសំខាន់ៗ រួមមាន៖

ទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។
ទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ដូចខាងក្រោម៖

អត្ថបទទាក់ទង