ខ្មែរប៉ុស្ដិ៍ Close

ពិធីចូលឆ្នាំសកល២០១៩នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ២៨ម៉ឺននាក់ បានចូលរួមឆ្លងឆ្នាំសកល នៅខេត្តសៀមរាប កើនឡើង ៧.៩៦% ធៀបនឹងឆ្នាំមុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
ពិធីចូលឆ្នាំសកល២០១៩នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ២៨ម៉ឺននាក់ បានចូលរួមឆ្លងឆ្នាំសកល នៅខេត្តសៀមរាប កើនឡើង ៧.៩៦% ធៀបនឹងឆ្នាំមុន ពិធីចូលឆ្នាំសកល២០១៩នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ២៨ម៉ឺននាក់ បានចូលរួមឆ្លងឆ្នាំសកល នៅខេត្តសៀមរាប កើនឡើង ៧.៩៦% ធៀបនឹងឆ្នាំមុន

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងរាត្រីឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ចូលឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយ មានសរុបប្រមាណ ២៨៤,០៣១នាក់ កើនឡើង ៧.៩៦% បើធៀបទៅនឹងកាលពីឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ ៣៤,០៣១នាក់ កើនឡើង ២.៨៦% ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ២៥ម៉ឺននាក់ កើនឡើង ៨.៧០%។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងឱកាស ឆ្លងឆ្នំាសកលឆ្នំា២០១៨ ចូលឆ្នាំ២០១៩នេះ អាជ្ញាធរបានរៀបចំឱ្យមានកន្លែងកម្សាន្តជាច្រើន គឺនៅតាមសណ្ឋាគារ នៅសួនច្បាមុខព្រះរាជដំណាក់ និងតំបន់ផាប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី តំបន់អង្គរឃ្យុងយូ នៅផ្សារកុងតឺន័រ ហើយកន្លែងដែលភ្ញៀវសម្រុកទៅសប្បាយច្រើនជាងគេគឺ នៅតំបន់ ផាប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី និងជាពិសេសនៅសួនច្បារខាងជើងព្រះរាជដំណាក់ ដែលរៀបចំដោយរដ្ឋបាលខេត្ត។ ចំណែកសន្តិសុខវិញ អាជ្ញាធរបានដាក់ពង្រាយសត្ថកិច្ចជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ។

អភិបាលខេត្ត បានបញ្ជាក់ទៀតថា ដោយសារឆ្នំានេះ រាជរដ្ឋាភិបាលបានសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និងខួប ២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដូច្នេះអាជ្ញាធរខេត្តសៀមរាប ក៏បានរៀបពិធីអបអរសាទរនេះក្នុងឱកាសរាត្រីឆ្លងឆ្នាំនេះដែរ ដោយមានការរៀបចំឱ្យមានរំាលេងកម្សាន្តសប្បាយនៅសួរច្បាមុខព្រះរាជដំណាក់ផងដែរ។ លោកបានបន្តថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រជាពរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានា បានមកកំសាន្តនៅខេត្តសៀមរាប នៅក្នុងឱកាសឆ្លងឆ្នាំសកលនេះយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានរៀបចំឱ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើងលំម្អរក្រុងបានស្អាតផងដែរ។ សម្រាប់សន្តិសុខ សណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុត មិនមានបញ្ហាអ្វីកើតឡើង។ រីឯតម្លៃសេវាផ្សេងៗ ដូចជាសណ្ឋាគារ ម្ហូបអាហារក៏ពុំមានការឡើងថ្លែហូសហេតុដែរ។ ពីព្រោះក្រុមមន្រ្តី ជំនាញបានចុះទៅផ្សព្វផ្សាយណែនំាដល់អាជីវករទំាងអស់ មិនឱ្យដំឡើងថ្លៃជាប្រចំា៕

អត្ថបទទាក់ទង