ខ្មែរប៉ុស្ដិ៍ Close

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 49
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក កងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់តាំងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមការពារ ក្នុងព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិនៅថ្ងៃស្អែកនេះ។ ដោយឡែកកម្លាំងខណ្ឌទាំង១២ ត្រូវរួសរាន់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាពដូចជា ជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្សឆ្លងផ្លូវ គណៈប្រតិភូជាតិ និងអន្តរជាតិតាមភូមិសាស្រ្ត សំខាន់ៗក្នុងរាជធានីភ្នំពេញ។

ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ត្រូវបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងនៅសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នៅពេលយប់ផងដែរ៕

អត្ថបទទាក់ទង