ខ្មែរប៉ុស្ដិ៍ Close

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 24
លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់

នៅថ្ងៃទី២៨ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ​ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ខាតហ្កា ប្រាសាដ សាម៉ាអូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្រ្តីនេប៉ាល់។

ក្នុង​ឱកាសបានជួបពិភាក្សាទ្វេភាគីនេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បានថ្លែងនូវអំណរគុណចំពោះប្រទេសនេប៉ាល ដែលបានបញ្ជូនអ្នកអង្កេតការណ៍របស់ខ្លួន ទៅពិនិត្យមើលដំណើរការបោះឆ្នោតសកលនីតិកាលទី៦ កាលពីពេលថ្មីៗនេះនៅកម្ពុជា ដោយបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតដែលបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមបែបប្រជាធិបតេយ្យ និងលទ្ធផលគឺទទួលយកបាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ បានមានប្រសាសន៍ជម្រាបថា លោក​បានទទួលសំបុត្រអញ្ជើញពីដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំគណបក្សនយោបាយនិយមកណ្តាល នៅប្រទេសនេប៉ាល់ ក្នុងពេលខាងមុខ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ពិសេសអញ្ជើញទៅទស្សនាតំបន់ប្រវត្តិរបស់ព្រះពុទ្ធផងដែរ។

នៅក្នុងជំនួបពិភាក្សាថ្ងៃនេះ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរធ្វើការពិភាក្សាគ្នាជុំវិញការរៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចរបស់ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅកាន់ប្រទេសនេប៉ាល់ ដែលគ្រោងធ្វើឡើងនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ២០១៨ ខាងមុខ ជាពិសេសគឺរៀបចំនូវកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា សម្រាប់ចុះហត្ថលេខាជាមួយគ្នា ដែលនឹងមានសេចក្តីប្រកាសរួមនៃដំណើរទស្សនកិច្ច កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូតនិងផ្លូវការ កិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគ អនុស្សារណៈស្តីពីការពិគ្រោះពិភាក្សាខាងនយោបាយ រវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃប្រទេសទាំងពីរ ។

នាយករដ្ឋមន្រ្តីនេប៉ាល់ បានសំដែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យភ្លូកទឹកផ្លូកដីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនាំមកនូវស្ថេរភាពនយោបាយដ៏ល្អសម្រាប់កម្ពុជា។ ជាមួយគ្នានេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អោយបានល្អ និងជោគជ័យក្នុងពេលអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសនេប៉ាល់នៅពេលខាងមុខ៕

អត្ថបទទាក់ទង