ខ្មែរប៉ុស្ដិ៍ Close

ក្រសួងព័ត៌មាន បញ្ឈប់ការ​ចាក់ផ្សាយបទចម្រៀង “សល់តែចិត្តស្មោះ” ព្រោះប៉ះពាល់ ដល់អ្នកបំរើការងារតាមផ្ទះ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
ក្រសួងព័ត៌មាន បញ្ឈប់ការ​ចាក់ផ្សាយបទចម្រៀង “សល់តែចិត្តស្មោះ” ព្រោះប៉ះពាល់ ដល់អ្នកបំរើការងារតាមផ្ទះ ក្រសួងព័ត៌មាន បញ្ឈប់ការ​ចាក់ផ្សាយបទចម្រៀង “សល់តែចិត្តស្មោះ” ព្រោះប៉ះពាល់ ដល់អ្នកបំរើការងារតាមផ្ទះ

​ក្រសួងព័ត៌មាន បានស្នើឲ្យគ្រប់បណ្តាផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយ បទចម្រៀង ​មានចំណងជើងថា “សល់តែចិត្តស្មោះ” ​ច្រៀងដោយលោកស្រី កែវ ច័ន្ទសម្ផស្ស ចេញ​ដោយ​ផលិតកម្មខ្មែរអមតៈ ដោយអះអាងថាបទចម្រៀងមួយបទនេះ បានធ្វើឲ្យប៉ះពាល់ ដល់អ្នកបំរើការងារតាមផ្ទះ។ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួង​ព័ត៌មាន ជម្រាប​ទៅ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៨នេះ។​

លិខិត​របស់​ក្រសួងព័ត៌មាន ​បានឲ្យដឹង​ថា “ដូច្នេះ ដើម្បីជៀសវាងប៉ះពាល់ដល់អារម្មណ៍ និងតម្លៃរបស់បងប្អូន អ្នកបំរើការងារតាមផ្ទះ ដែលប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ព្រមទាំងត្រូវបានគាំពារដោយច្បាប់រដ្ឋ ក្រសួងព័ត៌មានសូមឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង សល់តែចិត្តស្មោះ”។

ការ​យបញ្ឈប់ការ​ចាក់​ផ្សាយនេះ​ បានធ្វើ​ឡើង​ក្រោយពីរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ក្នុងនាមជាអ្នកគ្រប់គ្រងកម្មករ ពលករ បានស្នើមកកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យ​ចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយបទចម្រៀង “សល់តែចិត្តស្មោះ” ដោយ​ហេតុថា អត្ថន័យនៃ​បទ​​​ចម្រៀង​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ការងា​របស់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងការងារ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងទៀតថា អត្ថន័យនៃបទចម្រៀងនេះ អាចត្រូវតាមស្ថានភាពកម្ពុជា នាមួយទសវត្សរ៍កន្លងទៅ ប៉ុន្តែបច្ចុប្បន្នអត្ថន័យនៃបទនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃការងាររបស់អ្នកបំរើការងារ តាមផ្ទះដែលច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព អនុសញ្ញាអន្តរជាតិខាងការងារ បានធានាសិទ្ធិ និងលើកកម្ពស់ការគាំពារ ជាពិសេសអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ដែលបំរើការងារតាមផ្ទះ”៕

 

អត្ថបទទាក់ទង