ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្ស ត្រាស់បង្គាប់តែងតាំងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក្រោយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកសារ 42

ព្រះមហាក្ស ត្រាស់បង្គាប់តែងតាំងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក្រោយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា

ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងសមាសភាពគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិថ្មី ក្រោយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងចូលស្បថកាន់តំណែង។

គណៈរដ្ឋមន្រ្តី អាណត្តិថ្មី មានលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី អមដោយឧបនាយករដ្ឋមន្រ្តីចំនួន១០រូប ទេសរដ្ឋមន្រ្តីចំនួន១៧រូប និងរដ្ឋមន្រ្តីចំនួន២៩រូប។ សមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦នេះ មិនមានរដ្ឋលេខាធិការ ដូចអាណត្តិទី០៥ទេ. ឧបនាយករដ្ឋមន្រ្តីត្រូវបានដំឡើងថ្មីចំនួន៣រូប រួមមាន លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា។ ចំណែកទេសរដ្ឋមន្រ្តីកើនពី១៥នាក់ ទៅ១៧នាក់។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

អត្ថបទទាក់ទង