ខ្មែរប៉ុស្ដិ៍ Close

ក្លឹបកម្សាន្តខារ៉ាអូខេ ស៊ីតុងហ្វាង របស់ចិនត្រូវបានបង្ក្រាប បន្ទាប់ពីក្លឹបកំសាន្ត ស្កាយ ឡាញ របស់ខ្មែរ ដោយសង្ស័យជាប់ពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 65
ក្លឹបកម្សាន្តខារ៉ាអូខេ ស៊ីតុងហ្វាង របស់ចិនត្រូវបានបង្ក្រាប បន្ទាប់ពីក្លឹបកំសាន្ត ស្កាយ ឡាញ របស់ខ្មែរ ដោយសង្ស័យជាប់ពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់ ក្លឹបកម្សាន្តខារ៉ាអូខេ ស៊ីតុងហ្វាង របស់ចិនត្រូវបានបង្ក្រាប បន្ទាប់ពីក្លឹបកំសាន្ត ស្កាយ ឡាញ របស់ខ្មែរ ដោយសង្ស័យជាប់ពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់

ព្រះសីហនុ៖ លោក ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា ដោយមានការសម្របសម្រួលពី លោក គាង សុន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមការបញ្ជាដឹកនាំដោយ លោក យន្ត មីន្ត អភិបាលខេត្តព្រះសីហនុ នៅពាក់កណ្តាលយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ កំលាំងនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៦២នាក់ ពីក្នុងក្លឹបកម្សាន្ត «ស៊ីតុងហ្វាង» ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយសង្ស័យថាមានជាប់ពាក់ពន្ធ័ការជួញដូរ ចែកចាយនិប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកំសាន្តសប្បាយមួយនេះ។

លោក ស៊ុន សុផាត បានបន្តថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាលបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិនសរុបចំនួន ៦២នាក់ (ស្រី ១៥នាក់) ក្នុងនោះរួមមាន ម្ចាស់អាជីវកម្មម្នាក់ មេការម្នាក់ អ្នកជួញដូរម្នាក់ និងភ្ញៀវមកកម្សាន្តប្រើប្រាស់គ្រឿងញៀននៅក្នុងចំនួន ៥៩នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៌សថា្លសង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់តូចធំ និង២កំប៉ុងតូចធំ បន្ទះឈើសម្រាប់ហិត ១៥បន្ទះ កេតតាមីនប្រភេទទឹក (ketamine) ចំនួន១ដប។

លោក ស៊ុន សុផាត បានបញ្ជាក់ទៀតថា ពេលនេះ កម្លាំងជំនាញកំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់។ លោក ស៊ុន សុផាត បញ្ជាក់បន្ថែមថា កន្លងទៅនេះ ទីតាំងកន្លែងកំសាន្តទាំងអស់ នៅខេត្តព្រះសីហនុ ត្រួវបាកំលាំងសមត្ថកិច្ចជំនាញ បានចុះអប់រំណែនាំរួចរាល់អស់ហើយ ដោយហាមដាច់ខាតមិនអោយមានការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនឡើយ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដំណាក់កាលទី៣ ឆ្នាំ២០១៨នេះ សំរាប់ខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបគ្រឿងញៀន បានចំនួន ១១៤ករណី និងប្រមូលបានវត្ថុតាងសារធាតុញៀនមួយចំនួន និងឃាត់ខ្លួនបានចំនួន២០៨នាក់ ស្រីចំនួន១៩នាក់ ក្នុងនោះ ៨៥ករណី បង្ក្រាបដោយកំលាំងនគរបាល និង ២៩ករណី ទៀតបង្ក្រាបដោយកំលាំងអាវុធហហត្ថ។

ដោយឡែក នៅខែកក្កដា ឆ្នាំ២០១៨ បង្ក្រាបបានចំនួន ៨ករណីទៀត ឃាត់ខ្លួនបាន៩នាក់។ គួររំលឹកថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ថ្មីៗនេះទៀត កំលាំងនគរបាល ក៏បានបង្ក្រាបទីតាំងក្លឹបកំសាន្តមួយ ឈ្មោះ ស្កាយ ឡាញ SKY LINE ឃាត់ខ្លួនមនុស្សចំរុះជាតិសាសន៍ចំនួន ៥៣នាក់ ក្នុងនោះ ៣១នាក់ មានជាប់ពាក់ពន្ធ័នឹងគ្រឿងញៀន ហើយពេលនេះតុលាការកំពុងបន្តនីតិវិធីនៅឡើយ។

ជុំវិញករណីគ្រឿងញឿននេះដែរ លោក យន្ត មីន បានមានប្រសាសន៍ថា គ្រឿងញៀនពិតជានាំមកនូវគ្រោះមហន្តរាយធំណាស់។ លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវដកខ្លួនអោយឆ្ងាយពីគ្រឿងញៀននេះ និងសុំសមត្ថកិច្ចពាក់ពន្ធ័ត្រូវរួមគ្នា បង្ក្រាបគ្រឿងញៀន អោយខ្លាំងក្លាថែមទៀត និងធ្វើអោយបានដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយការចរាចរណ៍ ជួញដូរ ចែកចាយ និងប្រើប្រាស់ អោយបានជាអតិបរមា។

លោក យន្ត មីន បញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែបង្ក្រាបដោយគ្មានការលើកលែង និងមិនអនុញ្ញាតអោយបុគ្គលណាមួយ ឬក្រុមណាមួយ យកទឹកដីខេត្តព្រះសីហនុ ធ្វើកន្លែងចែកចាយ ប្រើប្រាស់គ្រឿងញឿនខុសច្បាប់ជាដាច់ខាត ៕

អត្ថបទទាក់ទង