ខ្មែរប៉ុស្ដិ៍ Close

ព្រឹកនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជួបថ្នាក់ដឹកនាំគណបក្សចូលរួមបោះឆ្នោតចំនួន១៦ ពិគ្រោះយោបល់លើការងារកសាង និងអភិវឌ្ឍន៍ជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 58
ព្រឹកនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជួបថ្នាក់ដឹកនាំគណបក្សចូលរួមបោះឆ្នោតចំនួន១៦ ពិគ្រោះយោបល់លើការងារកសាង និងអភិវឌ្ឍន៍ជាតិ ព្រឹកនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជួបថ្នាក់ដឹកនាំគណបក្សចូលរួមបោះឆ្នោតចំនួន១៦ ពិគ្រោះយោបល់លើការងារកសាង និងអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជាឈ្នះឆ្នោតក្នុងអាណត្តិថ្មី នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញជួបជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន១៦ ដែលចូលរួមបោះឆ្នោត ដើម្បីពិគ្រោះយោបល់គ្នាលើការងារកសាង និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែប្រសើរ។ កិច្ចពិគ្រោះយោបល់នេះធ្វើឡើងនៅវិមានរាជរដ្ឋាភិបាលតែម្តង។

ថ្នាក់ដឹកនាំគណបក្សនយោបាយទាំង១៦ ដែលចូលរួមកិច្ចពិគ្រោះយោបល់នេះរួមមាន៖

  • ១៖ គណបក្សខ្មែររួបរួមជាតិ
  • ២៖ គណបក្សពន្លឺថ្មី
  • ៣៖ គណបក្សសញ្ជាតិកម្ពុជា
  • ៤៖ គណបក្សខ្មែរក្រោក
  • ៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
  • ៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
  • ៧៖ គណបក្សសាធារណរដ្ឋខ្មែរ
  • ៨៖ គណបក្សរស្មីខេមរា
  • ៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
  • ១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
  • ១១៖ គណបក្សយុវជនកម្ពុជា
  • ១២៖ គណបក្សធម្មាធិបតេយ្យ
  • ១៣៖ គណបក្សឆន្ទៈខ្មែរ
  • ១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
  • ១៥៖ គណបក្សខ្មែរតែមួយ
  • ១៦៖ គណបក្សប្រជាជនកម្ពុជា

ដោយឡែកគណបក្សនយោបាយចំនួន៤ផ្សេងទៀតមិនបានចូលរួមនោះទេ រួមមាន៖

  • ១៖ គណបក្សមាតុភូមិយើង
  • ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
  • ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
  • និង ទី៤៖ គណបក្សខ្មែរឈប់ក្រ

ជំនួបពិគ្រោះយោបល់រវាងប្រមុខរាជរដ្ឋាភិបាល និងមេដឹកនាំបក្សនយោបាយនេះ ត្រូវបានគេចាត់ទុកជាការវិវឌ្ឍន៍ថ្មីមួយនៅក្នុងឆាកនយោបាយរបស់កម្ពុជា និងជារឿងកម្រមួយនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ គេបានចាត់ទុកការវិវឌ្ឍន៍នេះជារឿងដ៏ល្អប្រសើរសម្រាប់សង្គមកម្ពុជា ក៏ដូចជាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ ជាពិសេសជាដំណើរវិវឌ្ឍន៍ផ្នែកនយោបាយដែលនាំមកនូវប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាតែម្តង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការជួបពិគ្រោះយោបល់នេះ ជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិ យ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា និងឈានដល់ការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ការបង្កើតកិច្ចពិគ្រោះយោបល់នេះ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយមិនឈ្នះឆ្នោត យកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កិច្ចពិគ្រោះយោបល់នេះ ក៏ដើម្បីផ្តល់ឱកាសឲ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។

លោកនាយករដ្ឋមន្ត្រី ធ្លាប់បានអះអាងថា នៅក្នុងអាណត្តិថ្មីនេះសម្តេចតេជោ ហ៊ុន សែន ចង់ប្រមូលរាល់ធនធានទាំងអស់មករួមគ្នាអភិវឌ្ឍន៍ជាតិ៕

អត្ថបទទាក់ទង