ខ្មែរប៉ុស្ដិ៍ Close

តារាសម្តែង និងជាអតីត Freshies boy លោក ញ៉ែម សុគន្ធ បើករថយន្ត​​បុកទ្រូងផ្លូវពេញទំហឹង តែសំណាងល្អរងរបួសស្រាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 63
តារាសម្តែង និងជាអតីត Freshies boy លោក ញ៉ែម សុគន្ធ បើករថយន្ត​​បុកទ្រូងផ្លូវពេញទំហឹង តែសំណាងល្អរងរបួសស្រាល តារាសម្តែង និងជាអតីត Freshies boy លោក ញ៉ែម សុគន្ធ បើករថយន្ត​​បុកទ្រូងផ្លូវពេញទំហឹង តែសំណាងល្អរងរបួសស្រាល

តារាសម្តែង និងជាអតីត Freshies boy ដ៏មានប្រជាប្រិយមួយរូប លោក ញ៉ែម សុគន្ធ បានបើក​រថយន្ត​ម៉ាក ​ហាយឡែនឌ័រ ​​បោះ​ពួយ​យ៉ាង​លឿន​បុករនាំងថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ តែលោក ញ៉ែម សុគន្ធ រងរបួសតិចតួចប៉ុណ្ណោះ។​

ហេតុការណ៍​នេះ ​កើត​ឡើង​នៅ​វេលាម៉ោង​១១យប់ ​ថ្ងៃ​ទី​០៥ ខែ​សីហា​ ​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ​កែង​ផ្លូវ​១៩៣​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ ​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ​លោក ញ៉ែម សុគន្ធ បានបើករថយន្តមួយគ្រឿង ម៉ាក​ហាយឡែនឌ័រ​​ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរតាមបណ្តោយផ្លូវ​ម៉ៅ​សេទុង​ ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង ​ក្នុងល្បឿនលឿន។ លុះដល់ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅ​បុក​របាំងចែកទ្រូងផ្លូវ​ពេញទំហឹង ​បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ​យ៉ាង​ដំណំ ​ទៅ​មុខ​លេង​រួច​។

ចំណែកឯរនាំងថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​​វិញ ​រងការខូចខាត​បាក់​បែក​អស់​បី​កង់ ​ដោយ​ឡែក​អ្នក​បើក​បរ​វិញ​ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ​ដោយ​បន្សល់​ទុក​តែ​រថយន្ត​​រង​ការ​ខូចខាត​ នៅ​​កន្លែង​កើត​ហេតុ​។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅ​រក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕