រដ្ឋាភិបាលឡាវ ចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃការបោះឆ្នោតជាតិនៅកម្ពុជា
រដ្ឋាភិបាលឡាវ តាមរយៈក្រសួងការបរទេសឡាវ បានផ្ញើលិខិតមួយជូនលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដើម្បីចូលរួមអបអរសាទរ ចំពោះភាពជោគជ័យ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ជាមួយគ្នានេះតាមរយៈលិខិតរបស់ លោក KOMMASITH រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ បានក៏បានចូលរួមអបអរសាទរជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រច្រើនលើសលប់នៅក្នុងការបោះឆ្នោតលើកនេះផងដែរ។
លោក KOMMASITH បានលើកឡើងទៀតថា លោក និងរដ្ឋាភិបាលឡាវ កំពុងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ប្រាក់ សុខុន ដើម្បីពង្រឹងមិត្តភាពទំនាក់ទំនង ជាប្រពៃរវាងប្រទេសទាំងពីរ ហើយលោកជឿថា ទំនាក់ទំនឹងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទែសទាងពីរនៅឆ្នាំបន្តបន្ទាប់ទៀត ៕
ខាងក្រោមនេះជាសារលិខិតរបស់រដ្ឋមន្រ្តីការបរទេសឡាវ៖