ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលផ្លូវ៦០ម៉ែត្រដែលរងនូវការខូចខាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 30
អាជ្ញាធរជាតិអប្សរាកំពុងជួសជុលផ្លូវ៦០ម៉ែត្រដែលរងនូវការខូចខាត អាជ្ញាធរជាតិអប្សរាកំពុងជួសជុលផ្លូវ៦០ម៉ែត្រដែលរងនូវការខូចខាត

កំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីស្ពាននាគរហូតដល់រង្វង់មូលអាជ្ញាធរជាតិអប្សរា បានរងនូវការខូចខាតដោយអន្លើដែលបណ្តាលមកពីទឹកភ្លៀងនិងកំណើនចរាចរណ៍ខ្លាំងបង្កឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាជននិងភ្ញៀវទេសចរណ៍។

ដោយពិនិត្យមើលឃើញស្ថានភាពលំបាកនេះ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ បានកំពុងធ្វើការជួសជុលកន្លែងខូចខាតទាំងនេះយ៉ាងសស្រាក់សស្រាំឱ្យបានទាន់ពេលវេលាមុនភ្លៀងធ្លាក់មកទៀត។ អាជ្ញាធរជាតិអប្សរាក៏សូមការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរទាំងអស់ចំពោះ បញ្ហាយឺតយ៉ាវក៏ព្រោះនេះជារដូវវស្សា ហើយមានភ្លៀងធ្លាក់ជាច្រើនថ្ងៃដែលមិនអនុគ្រោះដល់ការជួសជុល ទើបបណ្តាលឱ្យមានការពន្យារពេលរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះ៕

អត្ថបទទាក់ទង