ខ្មែរប៉ុស្ដិ៍ Close

ក្តៅៗ! កងកម្លាំងជាច្រើនត្រូវបានបញ្ជូនទៅជួយប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
ក្តៅៗ! កងកម្លាំងជាច្រើនត្រូវបានបញ្ជូនទៅជួយប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ក្តៅៗ! កងកម្លាំងជាច្រើនត្រូវបានបញ្ជូនទៅជួយប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង

តាមប្រភពពីរដ្ឋបាលខេត្តស្ទឹងត្រែងឲ្យដឹងថា គិតត្រឹមម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២:០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន។

សកម្មភាពបងប្អូនកងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារប្រចាំការនៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

តាមតាមសារព័ត៌មានខ្លីៗ បានឲ្យដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​ម៉ឺន ៥​ពាន់​នាក់ ដែល​រស់នៅ​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព បន្ទាប់ពី​ទឹក​ទន្លេ​សេកុង បន្ត​ហក់​ឡើង​ដល់​កម្ពស់ ១១,៥០ ម៉ែត្រ ដែល​ជា​កម្រិត​ប្រកាស​អាសន្ន។

លោក ផាន់ យ៉ុត អភិបាល​ស្រុក​សៀមប៉ាង បាន​ថ្លែង​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​២៥​កក្កដា​នេះ​ថា​ ការ​ជម្លៀស​បាន​សម្រេច​ពី៤០% ទៅ ៥០% នឹង​កំពុង​បន្ត​ជម្លៀស។ អភិបាល​ស្រុក​សៀមប៉ាង​បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​មាន​ចំនួន ១៧​ភូមិ និង ៤ឃុំ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ៕

 

អត្ថបទទាក់ទង