ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ហ៊ុន ម៉ានី៖ បងប្អូនអ្នកភូមិរង់ចាំទាំងអស់តែងតែទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល

ដោយ៖សូ សែនឬទ្ធា | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 436
ឯកឧត្តម ហ៊ុន ម៉ានី៖ បងប្អូនអ្នកភូមិរង់ចាំទាំងអស់តែងតែទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម ហ៊ុន ម៉ានី៖ បងប្អូនអ្នកភូមិរង់ចាំទាំងអស់តែងតែទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល

យោងតាមការបង្ហោះផ្សាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ មានខ្លឹមសារដូចខាងក្រោម៖

រួមជាមួយបងៗ និងប្អូនៗ ពាំនាំការសួរសុខទុក្ខ ភាពកក់ក្តៅ កម្លាំងចិត្តនិងក្តីស្រឡាញ់ពីអ្នកនៅជួរក្រោយចំពោះអ្នកភូមិរង់ចាំ។ បងប្អូនអ្នកភូមិរង់ចាំទាំងអស់ តែងតែទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ចំពោះសុវត្ថិភាព ជីវភាព និងសុខុមាលភាពគ្រប់ពេលវេលា ស្របពេលជាមួយក្តីនឹករលឹក ស្មារតី និងទឹកចិត្តរបស់ប្រជាពលខ្មែរពីគ្រប់ទិសទី។

តាមរយៈ ស.ស.យ.ក. និងកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» យើងទាំងអស់គ្នាបាននាំយកថវិកា គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងសម្ភារៈចាំបាច់ផ្សេងៗ ដែលជាការបរិច្ចាគពីសប្បុរសជននានា ដល់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សនៅភូមិរង់ចាំ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងក្រុមការងារទាំងអស់ដែលបានរួមចំណែកក្នុងបេសកកម្មដ៏ប្រពៃថ្លៃថ្លា ព្រមទាំងវត្តមានក្នុងសកម្មភាពសង្គម និងការងារស្ម័គ្រចិត្ត របស់ ស.ស.យ.ក. ក្នុងពេលកន្លងមក បច្ចុប្បន្ននិងទៅអនាគត៕

អត្ថបទទាក់ទង