ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទៀ សីហា យកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» ដាក់ឆ្លងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ ដែលបានសម្រេចអនុម័តដោយសំឡេង៥៨ លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល

ដោយ៖សូ សែនឬទ្ធា | 16 ម៉ោងមុន ព័ត៌មានទូទៅ 48
ឯកឧត្តម ទៀ សីហា យកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» ដាក់ឆ្លងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ ដែលបានសម្រេចអនុម័តដោយសំឡេង៥៨ លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល ឯកឧត្តម ទៀ សីហា យកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» ដាក់ឆ្លងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ ដែលបានសម្រេចអនុម័តដោយសំឡេង៥៨ លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាំយកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» មកដាក់ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំ លើកទី៥ នាពេលនេះ ដែលបានសម្រេចអនុម័តដោយសំឡេង៥៨ លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល ដែលប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ពុំបង្កផលអវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ផ្ទុយទៅវិញច្បាប់នេះនឹងបង្កើតនូវធនធានទ្រព្យសម្បត្តិជាតិនិងផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញ វិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហានដើម្បីបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែលស្ថាប័នរដ្ឋ ឯកជនចង់បានយកទៅបម្រើការ៕

អត្ថបទទាក់ទង