ខ្មែរប៉ុស្ដិ៍ Close

មកមើលផ្កាថ្ម​ចម្រុះពណ៌ ​នៅកោះ​ពោធិ ជិតកោះទន្សាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 50
មកមើលផ្កាថ្ម​ចម្រុះពណ៌ ​នៅកោះ​ពោធិ ជិតកោះទន្សាយ មកមើលផ្កាថ្ម​ចម្រុះពណ៌ ​នៅកោះ​ពោធិ ជិតកោះទន្សាយ

ភ្ញៀវ​ទេសចរជាច្រើន ​ដែល​បាន​ទៅដល់​ក្រុងកែប ​ឬ ក៏​កោះទន្សាយ​ ច្រើនតែមើលរំលង​ កោះពោធិ ។ តាមពិត​ កោះ​ពោធិ​ មាន​សម្រស់​គួរឱ្យ​ចង់​គយគន់ មិន​ចាញ់​កោះទន្សាយ​ឡើយ ។ នៅទីនោះ​មាន​ទេសភាព និង ផ្កាថ្ម​ចំរុះ​ពណ៌ កំពុងតែ​អង្រួន​អារម្មណ៍​ភ្ញៀវទេសចរ ដែល​បាន​ទៅដល់​ដែន​កោះ ​ដែល​ជាប់​គ្នា​បង្កើយ​ពី​ដែន​កោះ​របស់​វៀតណាម ។​

​កោះ​ពោ​ធិ មាន​ចម្ងាយ​មិន​ដល់ ១០ គីឡូម៉ែត្រ​ពី​ក្រុងកែប​ឡើយ បើ​ចង់​ធ្វើដំណើ​ទៅកាន់​កោះ​ពោ​ធិ ភ្ញៀវទេសចរ គ្រាន់​តែជិះ​កាណូត​សហគមន៍ នៅ​ផែ ​នៅក្រុងកែប​ ដែល​ដឹក​អ្នកដំណើរ​ទៅ កោះ​ទ្សា​យ និង កោះ​ពោធិ ដោយ​ចំណាយពេល​ប្រមាណជា ១ ​ម៉ោង បើកកាណូត​សរសៀរ ក្បែរ​កោះទន្សាយ នោះ​នឹង​បាន​ទៅដល់​កោះ​ពោធិ។​ ដើម្បី​ទៅដល់​កោះ​ពោធិគេ​ត្រូវចំណាយថវិការចំនួនពី ២០​ ដុល្លា​រ​ ទៅ ៤០ ដុល្លារ​តាម​គ្នា​តិច ឬ ច្រើន ​ដោយ​ចេញ​ដំណើរ​ពេលព្រឹក ​ត្រលប់មក​វិញ​ពេល​ល្ងាច ។

កោះ​ពោធិ គឺជា​កោះ​មួយ ​ដែលមាន​ទេសភាព​ស្រស់ស្អាត អាច​ត្រូវ​នឹងចំណង​ចំណូលចិត្តរបស់​ភ្ញៀវ ទេសចរ ដែល​និយម​គោល​ដៅ​អេកូ​ទេសចរ​ណ៍ ហើយ​វា​ក៏មាន​ឆ្នេរ​ខ្សាច់​ល្អ​ប្រកបដោយ​ភាព​ស្ងប់ស្ងាត់​ផង ហើយក៏​បានឃើញ​ដែន​កោះ​របស់​ប្រទេស​វៀតណាម​នៅ​ជិតបង្កើយផងដែរ ។​ កោះ​នេះ ​លម្អ​ទៅដោយ​ឆ្នេរ​ខ្សាច់​ពណ៌​ពងមាន់ និង ឆ្នេរ​ផ្កាថ្ម​ព័ទ្ធជុំវិញ ​ដោយ​ព្រៃឈើ​ពណ៌ បៃតង​ស្រស់ ។ កោះ​ពោធិ គឺ ជា​ភូមិករ​របស់​អ្នកនេសាទ​ប្រមាណ​ជា ៥០ គ្រួសារ​ ដែល​រស់នៅ យ៉ាង​ស្ងាត់ស្ងៀម​លើ​កោះ​នៃ​ភូមិសាស្ត្រ ខេត្ត​កែប​ ជាមួយនឹង​កងកម្លាំង​ការពារ ដែនសមុទ្រ ។

ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅ​ដូច​សហគមន៍​អ្នកនេសាទ​ឯទៀត​ដែរ ។ អ្នកភូមិ កោះ​ពោធិ រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ និង សកម្ម​ក្នុង​អាជីព​ជា​អ្នកនេសាទ​របស់ខ្លួន ហើយផល​នេសាទ​ ដែល​ពួកគាត់​រកបាន ត្រូវ​ផ្គត់ផ្គង់​ឱ្យ​ទេសចរ​នៅលើ​កោះ​នេះ​មួយចំនួន និង មួយចំនួនទៀត ​នាំទៅ​លក់​នៅ​កោះទន្សាយ ​ឬ ក្រុងកែប ។​

ប្រជាជន​នៅ​កោះ​ពោធិ ពួកគេ​ពុំដែល​ចាក​ចេញពី​មហាសាគរ​ទៅរក​ដីគោក​ឡើយ ប៉ុន្តែនៅទីនោះ ពុំមាន​សាលារៀន​ សម្រាប់​កូនចៅរៀនសូត្រ ឬ គ្មាន​មន្ទីរពេទ្យ និង ភ្លើង​អគ្គីសនី ប្រើប្រាស់​ឡើយ ៕

ប្រភព៖ ប្រជាប្រិយ

អត្ថបទទាក់ទង