សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខនិងជនភៀសសឹក ដោយសារជម្លោះព្រំដែន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខនិងជនភៀសសឹក ដោយសារជម្លោះព្រំដែន
សមាគមក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុដើម្បីគាំទ្រដល់កងទ័ពនិងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន នាពេលថ្មីៗនេះដែលជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជានិងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមាន៖
– លើកលែងការប្រាក់សរុបចំនួន១០,៦លានដុល្លារអាមេរិកសម្រាប់គ្រួសារដែលជាជនភៀសសឹកដើម្បី ជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹកនិងការរំខានដល់ការរស់នៅ។
– លុបចោលបំណុល (ទាំងប្រាក់ដើមនិងការប្រាក់) ចំនួនប្រមាណ១លានដុល្លារអាមេរិកសម្រាប់យោធិន ជួរមុខ យោធិនរងរបួស និងគ្រួសាររបស់ធោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់និងការ បាត់បង់ចំណូលរបស់ពួកគេ។
– ថវិកាចំនួន៣៤ម៉ឺនដុល្លារអាមេរិកព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់នានាត្រូវបានរៃអង្គាសតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគមនិងគ្រឹះស្ថានសមាជិកត្រូវបានបរិច្ចាគជូនកងទ័ពជួរមុខនិងប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅក្នុងខេត្តរងផលប៉ះពាល់។
– ឥណទានប្រមាណ៥០០លានដុល្លារអាមេរិកត្រូវបានរៀបចំឡើងវិញដើម្បីសំរាលសំពាធហិរញ្ញវត្ថុជូន ដល់ជនភៀសសឹកនិងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត៕




