ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 570
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី អំពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ដោយអំពាវនាវឱ្យមានការចរចាតាមផ្លូវការទូត និងកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសនៃការជួបទ្វេភាគីជាមួយ ឯកឧត្តម Vivian Balakrishnan អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី បានគូសបញ្ជាក់នូវសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាមួយគ្នាថ្មីៗនេះ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ ជំនួបថ្ងៃនេះ បានផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសជម្រាបជូន ឯកឧត្តម Vivian Balakrishnan អំពីស្ថានភាពថ្មីៗ ដោយសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់អោយមានបទឈប់បាញ់ អំពាវនាវឱ្យមានការចរចាតាមផ្លូវការទូត និងកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

On the morning of 22 December 2025, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a bilateral discussion with His Excellency Vivian Balakrishnan, Minister of Foreign Affairs of Singapore on the margins of the Special ASEAN Foreign Ministers’ Meeting on the current situation between Cambodia and Thailand, in Kuala Lumpur, Malaysia.

Both Foreign Ministers underscored the value of their continued engagement following their recent Meeting in New York last September. Today’s discussion focused primarily on developments regarding the ongoing Cambodia-Thailand Border Conflict.

In relation to this conflict, His Excellency Deputy Prime Minister also took the opportunity to brief H.E. Vivian Balakrishnan on the latest situation, emphasizing the urgent need for an immediate ceasefire and calling for a diplomatic negotiations and constructive dialogue to ensure a lasting peace for the people of both nations.

 

អត្ថបទទាក់ទង