ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ជុំ សុន្ទរី៖ ការសម្រេចបានបទឈប់បាញ់ កើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពហុភាគី មិនមែនដោយសារការងារការទូតរបស់ថៃដូចការអះអាងឡើយ

ដោយ៖Sreyleak | ថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 240
ឯកឧត្តម ជុំ សុន្ទរី៖ ការសម្រេចបានបទឈប់បាញ់ កើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពហុភាគី មិនមែនដោយសារការងារការទូតរបស់ថៃដូចការអះអាងឡើយ ឯកឧត្តម ជុំ សុន្ទរី៖ ការសម្រេចបានបទឈប់បាញ់ កើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពហុភាគី មិនមែនដោយសារការងារការទូតរបស់ថៃដូចការអះអាងឡើយ

 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា អ្វីដែលអ្នកនាំពាក្យក្រសួងការបរទេសថៃ បានផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុករបស់ខ្លួនថា ការសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ ថាជាជោគជ័យផ្នែកការទូតរបស់ថៃ គឺជារឿងមិនពិត។ ផ្ទុយទៅវិញ បទឈប់បាញ់នេះ គឺកើតឡើងដោយសារកិច្ចព្រមព្រៀងពហុភាគី។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ចំពោះការចោទប្រកាន់របស់ថៃ ដែលថាកិច្ចព្រមព្រៀងឈប់បាញ់គឺជាជោគជ័យផ្នែកការទូតរបស់ប្រទេសថៃនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូូសបញ្ជាក់ថា ការពិតបង្ហាញថា កិច្ចព្រមព្រៀងនោះគឺជាសមិទ្ធផលពហុភាគី ដែលសម្រេចបានដោយសារតួនាទីស្ថាបនារបស់ប្រធានអាស៊ាន ម៉ាឡេស៊ី សហរដ្ឋអាមេរិក ប្រទេសចិន ហើយនិងការចូលរួមដ៏សំខាន់ និងការអត់ធ្មត់របស់កម្ពុជា។ វាមិនមែនជាជោគជ័យរបស់ការទូត របស់ប្រទេសថៃឡើយ»។

គួរបញ្ជាក់ថា ការចេញមកបញ្ជាក់នេះ បន្ទាប់ពីក្រសួងការបរទេសថៃក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា «កិច្ចព្រមព្រៀងឈប់បាញ់គឺជាជោគជ័យផ្នែកការទូតរបស់ប្រទេសថៃ»៕

អត្ថបទទាក់ទង