លោក សុខ ឥសាន និយាយអំពី សភាពការណ៏កម្ពុជា !
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានផ្សព្វផ្សាយនូវការបកស្រាយពន្យល់សាធារណមតិមួយតាមបណ្តាញសង្គមតេឡេក្រាម អំពី សភាពការណ៍កម្ពុជា ដែលមានខ្លឹមសារដូចតទៅ៖
១- ឆ្ពោះទៅរកការបោះឆ្នោតនាខែកក្កដា២០១៨ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដំណេើរការបោះឆ្នោតតាមការគ្រោងទុក និងស្របតាមរដ្ឋធម្មនុញ្ញ ដែលក្នុងការបោះឆ្នោតនោះនូវមានបក្សច្រេីនចូលរួមប្រកួតប្រជែង ស្របតាមគោលការណ៏ប្រជាធិបតេយ្យសេរីពហុបក្ស ។
២- ទោះបីគ្មានវត្តមានបក្សប្រឆាំងមួយនោះដែលត្រូវបានរំលាយដោយតុលាការកំពូល ក៏នៅមានគណបក្សនយោបាយច្រេីនទៀតធ្វេីសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងស្មេីភាពគ្នារវាងគណបក្សនឹងគណបក្ស ។ ដូចនេះ លទ្ធិប្រជាធិបតេយ្យនឹងនៅតែមានជីវិតរស់រវេីក មិនមែនអត់ពីបក្សប្រឆាំងមួយទៅ ប្រជាធិបតដយ្យនៅកម្ពុជាត្រូវស្លាប់ឯណា? ពីមុនឆ្នាំ២០១៣ មិនទាន់មានវត្តមានបក្សសង្គ្រោះជាតិ ហេតុម៉េចបានជាកម្ពុជាមានប្រជាធិបតេយ្យទៅបាន ?
៣- ស្ថាប័នរដ្ឋសភានៅតែជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា ។ ការរំលាយគណបក្សប្រឆាំង និងការបែងចែកអាសនៈឲ្យគណបក្សដទៃ គឺអនុវត្តស្របតាមនិតិវិធីដែលមានចែងក្នុងច្បាប់ ដែលកសាងឡេីងដោយរដ្ឋសភារបស់ជាតិ តំណាងឆន្ទៈរបស់ប្រជាជនពិតៗ។ ចំណែកបក្សប្រឆាំង អាស្រ័យដោយបានបោះបង់ចោលឆន្ទៈរាស្ត្រហ្នឹងហេីយបានជាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ត្រូវតុលាការកំពូលរំលាយនោះឯង ។
៤- នយោបាយការបរទេសរបស់កម្ពុជាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺកសាងនិងពង្រីកមិត្តភាព សាមគ្គីភាពជាមួយគ្រប់ប្រទេសលេីពិភពលោកដោយមិនប្រកាន់និន្នាកានយោបាយ ព៌ណសម្បុរ ជាតិសាសន៏ ប្រទេសធំប្ញុតូច ដោយឈរលេីគោលការណ៏គោរពគ្នា ស្មេីភាព ស្មេីសិទ្ធិ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។ ដូច្នេះ សរអា ក៏ដូចប្រទេសចិនដែរ សុទ្ធតែជាមិត្តរបស់កម្ពុជាដូចគ្នា ។ ចំពោះជំនួយ កម្ពុជាទទួលយកទាំងអស់ ផ្តល់ដោយប្រទេសណាក៏ដោយ ទោះតិចក្តី ច្រេីនក្តី ស្វាគមន៏ទាំងអស់ ។ ប៉ុន្តែកម្ពុជាមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិទៅដោះដូរជាមួយជំនួយបរទេសជាដាច់ខាត
ហេីយដាច់ខាតមិនលក់ក្បាលឲ្យបរទេស បម្រេីបរទេស បំផ្លាញឯករាជ្យ និងអធិបតេយ្យភាពជាតិឡេីយ ៕