តោះយើង !!ជិតដល់ច័ន្ទគ្រាសទៀតហើយ អ្នកដែលមិនទាន់មានគូរព្រេងនាំគ្នាផ្សងរកគូព្រេងឱ្យហើយ
តើគ្រប់គ្នាបានត្រៀមខ្លួនហើយនៅ? យើងតាមគេហៈទំព័រសារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយដូចៗគ្នាពីបាតុភូតធម្មជាតិដ៍កម្រដែលយើងគ្រប់គ្នាអាចមើលឃើញព្រះច័ន្ទនៅពេលយប់មានពណ៌ក្រហម។ យើងអាចមើលឃើញនូវទិដ្ឋភាពនេះដោយមិនត្រូវការពាក់វែនតាឬក៏កែវពង្រីកកែវយឹតឡើយ ពោលគឺយើងអាចមើលឃើញដោយភ្នែកទទេរ ប៉ុន្តែអោយតែផ្ទៃមេឃស្រឡះ។
អ្វីដែលជាដំណឹងល្អនោះគឺថារយៈពេលដែលបានកើតឡើងគឺយូរបំផុតដែលវានឹងកើតឡើងរហូតដល់ពីរសប្តាហ៏ទៀតខាងមុខឯណោះ។ សូរគ្រាសនេះវាបានកើតឡើងដោយសារតែភពផែនដីស្ថិតនៅចន្លោះកណ្តាលនៃព្រះអាទិត្យនិងព្រះច័ន្ទ។ ព្រះច័ន្ទគឺវាទទួលពន្លឺពីព្រះអាទិត្យជាហេតុដែលធ្វើអោយវាចុះងងឹតថយពន្លឺឬពេលខ្លះហាក់ជាខ្មៅងងឹតទាំងស្រុងតែម្តង។
តារាវិទូបានធ្វើការសន្និដ្ឋានថាបាតុភូតនេះវាអាចកើតឡើងរយៈពេល 3 ម៉ោង និង 55 នាទីដែលវាអាចចាប់ពីវេលាម៉ោង 10 និង 44 នាទីយប់រហូតដល់ម៉ោង 4 និង 58 ទាបភ្លឺ។ យើងតាមសារព័ត៌មាន GQ បានអោយដឹងថានៅប្រទេសឥណ្ឌាអាចមើលឃើញនៅចន្លោះម៉ោង 1 និង 52 នាទីរំលងអាធ្រាត នៅថ្ងៃទី 28 ខែកក្កដា រហូតដល់វេលាម៉ោង 2 និង 43 នាទី។
ទោះជាយ៉ាងណាចំពោះពេលវេលាជាក់លាក់ដែលអាចកើតឡើងនៅប្រទេសកម្ពុជារបស់យើងគឺមិនច្បាស់នោះទេ តែសង្ឈឹមថាវាអាចនឹងកើតឡើងតំណាលគ្នាជាមួយនឹងប្រទេសឥណ្ឌាទៅចុះព្រោះថាប្រទេសទាំងពីរនេះស្ថិតនៅទ្វីបអាស៊ី៕
ប្រភព៖ inspectshow.com