ខ្មែរប៉ុស្ដិ៍ Close

អាគារពាណិជ្ជកម្មខ្ពស់ជាងគេនៅកម្ពុជា តម្លៃ ២៦០លានដុល្លារអាមេរិក ” Royal One ” នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
អាគារពាណិជ្ជកម្មខ្ពស់ជាងគេនៅកម្ពុជា តម្លៃ ២៦០លានដុល្លារអាមេរិក ” Royal One ” នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ អាគារពាណិជ្ជកម្មខ្ពស់ជាងគេនៅកម្ពុជា តម្លៃ ២៦០លានដុល្លារអាមេរិក ” Royal One ” នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើពិធីបើកការិយាល័យលក់ អាគារ​ពាណិជ្ជ​កម្ម​ដ៏ទំនើប ដែលមានកម្ពស់ ៦៨ជាន់ របស់ខ្លួនដែលមានទីតាំងស្ថិតចំកណ្តាលរាជធានីភ្នំពេញតែម្ដង។

នៅក្នុងពិធីបើកការិយាល័យលក់អាគារពាណិជ្ជកម្ម Royal One នេះដែរគឺមានវត្តមានចូលរួមជាអធិបតីភាពពីសំណាក់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអ្នកឧកញ៉ា គិតម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group ផងដែរ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ដោយបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការបណ្តាក់ទុនវិនិយោគ​លើប្រភេទ​អាគារពាណិជ្ជកម្ម​ដ៏ទំនើបនៅ​ចំ​កណ្តាល​រាជធានីភ្នំពេញរបស់ក្រុមហ៊ុន Royal Group និងដៃគូអាជីវកម្មរបស់ខ្លួន។

អ្នកឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One បានប្រសាសន៏បញ្ជាក់ថា គម្រោងអាគារពាណិជ្ជកម្ម Royal One គឺជាការវិនិយោគ រួមគ្នារវាងក្រុមហ៊ុន OTK Royal One និងក្រុមហ៊ុនសំណង់ចិន Huashi Group ដែលចំណាយទុន វិនិយោគ ដល់ទៅ ២៦០លានដុល្លារអាមេរិក។

អ្នកឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One មានប្រសាសន៏បន្តថា អគារពាណិជ្ជកម្មដ៏ប្រណិតនេះនឹងលេចចេញជារូបរាង ដោយមានផ្នែកផ្សេងៗដូចជា សណ្ឋាគារ ខុនដូ និងផ្សារទំនើបជាដើម ដោយត្រូវចំណាយពេលសាងសង់រយៈពេលរហូតដល់ទៅ ៣ឆ្នាំឯណោះ។

អាគារពាណិជ្ជកម្ម Royal One នេះ មានកម្ពស់ដល់ទៅ ២៤៥ម៉ែត្រ ដែលវានឹងក្លាយជាប្រភេទអាគារភ្លោះ និងមានកម្ពស់ខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញយើងនេះ។

តាមគម្រោងអាគារពាណិជ្ជកម្ម Royal One នេះនឹងសាងសង់នៅលើទីតាំងដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងនឹងមហាវិថីមុនីវង្ស៕

 

រក្សាសិទ្ធិដោយ ៖ ខ្មែរ ប៉ុស្ដិ៍