ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ កុំប៉ះពាល់មីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្រ្គាម

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 47

នៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ កុំប៉ះពាល់មីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្រ្គាម និងកុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត។

នៅក្នុងសារលិខិតដដែលនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ មិនឱ្យមានការទិញ លក់ រក្សាទុក កែច្នៃមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលជាអំពើខុសច្បាប់ផងដែរ។

លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវផងដែរ កុំឱ្យប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

អត្ថបទទាក់ទង