ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 56

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន» និង «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧ ក៏ដូចជាអាណត្តិបន្តបន្ទាប់ គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ពីព្រោះជាចំណុចសំខាន់ដែលអាចធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ដែលមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា គឺពឹងផ្អែកទៅលើវិស័យឯកជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា យើងត្រូវខិតខំទាញសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានចូលក្នុងប្រព័ន្ធ ដើម្បីងាយស្រួលប្រទាក់ក្រឡាគ្នា ពោលគឺយើងត្រូវរួមគ្នាធ្វើការងារដើម្បីបង្កើតកម្លាំងសេដ្ឋកិច្ចសម្រាប់ជាតិរបស់យើង៕

អត្ថបទទាក់ទង