ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី​ ហ៊ុន ម៉ាណែត៖ សន្តិភាព បានផ្តល់ឱកាសឱ្យកម្ពុជាមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 32

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជារីកចម្រើនមកដល់ពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺដោយការដាក់ចេញគោលនយោបាយច្បាស់លាស់ររបស់រាជរដ្ឋាភិបាល រាប់ចាប់តាំងពីការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណនៅក្នុងអាណត្តិទី៧នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាំងពីអាណត្តិមុនៗមក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានដាក់ចេញគោលនយោបាយសំខាន់ដែលក្នុងនោះទី១ គឺថែរក្សាសុខសន្តិភាពឱ្យបានដែលជាមូលដ្ឋានសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាយើងធ្លាប់វាយប្រហារបែកបាក់គ្នានៅក្នុងប្រវត្តិ សាស្រ្ត៥០០ឆ្នាំមកនេះ រហូតដល់បញ្ចប់សង្រ្គាម មានសន្តិភាពពេញលេញ ពុំមែនជារឿងសាមញ្ញនោះទេ។ ដូចនេះ យើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ៕

 

អត្ថបទទាក់ទង