ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថល គឺទាមទារឱ្យយើងត្រូវរៀបចំយន្តការនិងធនធានមនុស្សដើម្បីសម្រេចការងារប្រកបដោយប្រសិទ្ធភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 43

ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងនិយាយពីរដ្ឋាភិបាលឌីជីថល តែបើក្រសួងនីមួយៗអត់មានសមត្ថភាពធ្វើ គឺមិនអាចទៅរួចទេ ដែលប្រការនេះយើងត្រូវរៀបចំយន្តការ និងធនធានមនុស្សដើម្បីធ្វើការងារនេះឱ្យមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ការធ្វើបរិវត្តកម្មឌីជីថល មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាកាត់បន្ថយពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរដូចជាការសម្រួលទិដ្ឋាការរបស់ពលករខ្មែរនៅប្រទេសថៃ និងដំណើរការនៅព្រលានយន្តហោះជាដើម។

ទន្ទឹមនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អាណត្តិទី៧នេះ ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល និងស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលផងដែរ៕

អត្ថបទទាក់ទង