ISIS គម្រាមវាយប្រហារ World Cup នៅរុស្ស៊ី
កាលពីពេលថ្មីៗនេះ ក្រុមឧទ្ទាម ISIS បានចេញមុខជាថ្មីបង្ហាញពីការប៉ុនប៉ងវាយប្រហារ Lone-Wolf មកលើទីតាំងជាច្រើនក្នុងប្រទេស រុស្ស៊ី។
ពួកគេបានបញ្ចេញរូបកាត់តមួយចំនួនពីការវាយប្រហារជុំវិញទីតាំងប្រកួតបាល់ទាត់ពិភពលោកដែលចាប់ផ្ដើមនៅថ្ងៃនេះ។ ក្នុងនោះរូបភាពមួយបង្ហាញពីរូបកាំបិតកាត់ពាន World Cup ជាមួយឃ្លាជាភាសាបារាំងថា “សម្លាប់ទាំងអស់ក្នុងព្រឹត្តការណ៍ World Cup ២០១៨។”
គួរឲ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលធ្វើឡើង ៤ឆ្នាំម្ដង នឹងចាប់ផ្ដើមនៅថ្ងៃនេះហើយ និងមានរយៈពេលជិតមួយខែ ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ៕