សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្ត្រីជប៉ុនចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដីកាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើសាររំលែកទុក្ខជូនលោក គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ពន្ធ ទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដីកាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ៕
ខាងក្រោមនេះជាសាររំលែកទុក្ខទាំងស្រុងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនចពោះនាយករដ្ឋមន្ត្រីជប៉ុន និងប្រជាជនជប៉ុន៖