ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 45
ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

នៅព្រឹកថ្ងៃអង្គារ ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តអញ្ជើញចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤ នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។

នៅក្នុងឱកាសនោះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណលោកយាយ លោកតាខេត្តតាកែវ ជួយបន់ស្រន់ និងបួងសួង រហូតសម្តេចទទួលបានកូនប្រុសដូចបំណង។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅព្រឹកថ្ងៃនេះមានកម្មករ កម្មការិនីថើបសម្តេច ផ្ញើជូនសម្តេចតេជោ។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិចារណាដាក់ចេញគោលនយោបាយដោះស្រាយ​បញ្ហា​ប្រឈមរបស់កម្ពុជា ជាមួយការព្យាករនូវកំណើនមនុស្សចាស់ក្នុងឆ្នាំ២០៥០។
  4. សម្តចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់ ៨៦.៦ភាគរយ។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្រាបោះឆ្នោតនេះបង្ហាញថា ប្រជាពលរដ្ឋគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះប្រាសាទកោះកេរដែលដូនតាខ្មែរ​សាងសង់កាលពីជាង១ពាន់ឆ្នាំមុន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរួបរួមសាមគ្គីរបស់ខ្មែរនាពេលបច្ចុប្បន្ន បានគាស់រំលើងមោទនភាពចំពោះមរតកស្នាដៃដូនតាខ្មែរ។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាធ្វើសកម្មភាពអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើកតម្កើងស្មារតីជាតិនិយម។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវនៅតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូន​ប្រជា​ពលរដ្ឋបានទស្សនាពិធីអបអរសាទរនៃការដាក់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២០ ខែកញ្ញា។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានប្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពមានសារៈសំខាន់លើសអ្វីទាំងអស់ គ្មានសន្តិភាពគ្មានការងារនោះឡើយ។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត់មានប្រទេសណាមានរបបប្រល័យពូជសាសន៍ និងនយោបាយឈ្នះ-ឈ្នះដូចកម្ពុជានោះទេ។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីធ្វើទំនើបកម្មយ៉ាងណា ក៏ត្រូវបោះបង់វប្បធម៌ និងប្រពៃណីរបស់ខ្លួននោះឡើយ។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីខិតខំ និងសីលធម៌ល្អរបស់ខ្មែរ ជាហេតុនាំឱ្យកូរ៉េប្រកាសដំឡើងចំនួនកូតាពលករ។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ជាតួនាទីរបស់មន្ត្រីអត្តសញ្ញាណកម្ម។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនរោងចក្រ សហគ្រាសចុងឆ្នាំ២០២៣នេះ។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគ​ពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាម​ខេត្តរបស់ខ្លួន។
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយរបស់កម្ពុជាឈរលើនិរន្តភាព និងសង្គតិភាព ផ្អែកលើគោលនយោបាយមូលដ្ឋានអធិបតីភាព ឯករាជ្យ ផ្អែកលើច្បាប់។
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសសមាជិកអង្គការសហប្រជាជាតិ ១៨១ប្រទេស ប្រកាន់នយោបាយចិនតែមួយ មិនមែនតែកម្ពុជានោះទេ។
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមែនតែកម្ពុជានោះទេ ដែលធ្វើពាណិជ្ជកម្មជាមួយចិន។ មានប្រទេសច្រើនណាស់ធ្វើពាណិជ្ជកម្មជាមួយចិន បើអាក្រក់គេមិនធ្វើពាណិជ្ជកម្មជាមួយចិននោះឡើយ។
  21. សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអ្នកនិយាយថា ធ្វើពាណិជ្ជកម្មជាមួយចិន មិនល្អនោះ សាកទៅសួរអ្នករកស៊ី និងប្រជាពលរដ្ឋ តើគាត់យល់យ៉ាងណាចំពោះការធ្វើពាណិជ្ជកម្មជាមួយចិន។
  22. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង និងហ្វលីពីន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត សម្តេចបានបញ្ជាក់ដូចគ្នា គឺនឹងបន្តរក្សាទំនាក់ទំនងដែលធ្លាប់មានជាមួយគ្នា។
  23. សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅក្រុមអ្នកវិភាគ គួរនិយាយពីចំណុចខ្សោយរបស់រាជរដ្ឋា​ភិបាល តែគួរមានជាតិនិយមលើរឿងជាប្រយោជន៍របស់ជាតិ។
  24. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ្រឹស្តីរបស់សម្តេចត្រូវពង្រឹងខ្លួនឯងជាមុន មុននឹងពង្រីក។
  25. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាជាស្មារតីតែមួយ ទើបអាចប្រកួតប្រជែងឈ្នះជាមួយប្រទេសដទៃ។
  26. សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមគំនិតឱ្យចងវិស័យឯកជនចូលគ្នា សម្រាប់ការងារនាំចេញអង្ករ។
  27. សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមិនធ្វើឱ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងអធិបតេយ្យជាតិនោះឡើយ។
  28. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋនៅកូរ៉េ កុំបារម្ភរឿងតម្លៃ និងសេវា នៃការធ្វើលិខិតឆ្លងដែន៕

Fresh News

អត្ថបទទាក់ទង