ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាល​មួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់អ្នកប្រកបរបរក្រៅប្រព័ន្ធ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកសារ 67
សម្តេចធិបតីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាល​មួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់អ្នកប្រកបរបរក្រៅប្រព័ន្ធ សម្តេចធិបតីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាល​មួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់អ្នកប្រកបរបរក្រៅប្រព័ន្ធ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកការ​ផ្តល់​សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌ។ ការសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងធំ​បំផុតជួយសម្រាលបន្ទុកការចំណាយរបស់អាជីវករប្រកបអាជីវកម្មតូចតាច។

សេចក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មានវិសាលភាពទៅ​លើ​អា​ជីវកម្មស្ថិតក្រោម វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេស​ចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម

តាមរយៈសេចក្តីសម្រេចនេះ ប្រជាពលរដ្ឋដែលធ្វើអាជីវកម្មដូចមានចែងក្នុងសេចក្តីសម្រេច គឺមិនតម្រូវឱ្យទៅសុំច្បាប់អនុញ្ញាតពីរដ្ឋបាលក្រុង ស្រុក និងខណ្ឌនោះឡើយ។

ខាងក្រោមនេះជាសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៖

អត្ថបទទាក់ទង