ខ្មែរប៉ុស្ដិ៍ Close

ស៊ែប៊ី, ប៉ាណាម៉ា និងកូវ៉ែត ក្លាយជាសមាជិកសន្ធិសញ្ញាស្ដីពីមិត្តភាពនិងសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) ធ្វើឲ្យភាគី TAC កើនដល់៥៤

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 98
ស៊ែប៊ី, ប៉ាណាម៉ា និងកូវ៉ែត ក្លាយជាសមាជិកសន្ធិសញ្ញាស្ដីពីមិត្តភាពនិងសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) ធ្វើឲ្យភាគី TAC កើនដល់៥៤ ស៊ែប៊ី, ប៉ាណាម៉ា និងកូវ៉ែត ក្លាយជាសមាជិកសន្ធិសញ្ញាស្ដីពីមិត្តភាពនិងសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) ធ្វើឲ្យភាគី TAC កើនដល់៥៤

សាធារណរដ្ឋស៊ែប៊ី, សាធារណរដ្ឋប៉ាណាម៉ា និងរដ្ឋកូវ៉ែត បានក្លាយជាសមាជិកសន្ធិសញ្ញាស្ដីពី មិត្តភាពនិងសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្ដីការបរទេសអាស៊ានផ្សេងទៀត បានអញ្ជើញចូលរួមជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគី TAC ។ បើតាមក្រសួងការបរទេស ការចុះហត្ថលេខាលើលិខិតូបករណ៍របស់ប្រទេសទាំង​ ៣នេះ បានធ្វើឱ្យភាគីនៃ TAC កើនដល់ចំនួន ៥៤។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្ដីការបរទេសអាស៊ានក៏រំពឹងរង់ចាំការចុះហត្ថលេខាចូលជាភាគីនៃ TAC ដោយអ៉េស្បាញ មិចស៉ិកកូ អាល់ហ្សេរី និងលុច្សសំបួរ ក្នុងពេលឆាប់ៗខាងមុខ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៉ី លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៧ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៤ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៉ី៕

អត្ថបទទាក់ទង