ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 137
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា

ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

ក្នុងសារលិខិតនេះ មានខ្លឹមសារទាំងស្រុងថា៖

«ខ្ញុំសូមជូនពរឯកឧត្តមបណ្ឌិត សម្រាប់ការតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា។

សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងយូរអង្វែង និងកក់ក្ដៅ ជាមួយការបំពេញបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ភស្តុភារ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ យើងបានចែករំលែកផលប្រយោជន៍គ្នាទៅវិញទៅមក នៅក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល។ ក្រុមហ៊ុន Keppi Energy និងក្រុមហ៊ុន Royal Group Power កំពុងធ្វើការជាមួយគ្នាដើម្បីសម្រួលដល់ការនាំចេញថាមពលកកើតឡើងវិញពីកម្ពុជា ទៅកាន់សិង្ហបុរី។ នេះជាគម្រោងក្រោម កិច្ចសន្យាមួយដែលអាចនឹងក្លាយជាផ្លូវឆ្ពោះទៅរកចក្ខុវិស័យ ASEAN Power Grid។ ខ្ញុំទន្ទង់រង់ចាំកិច្ចពិភាក្សានៅពេលខាងមុខថាតើយើងអាចពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅដោយរបៀបណា លើវិស័យលេចមុខថ្មីៗ។

ខ្ញុំសូមជូនពរឯកឧត្តមបណ្ឌិត និងការងាររបស់ឯកឧត្តមបណ្ឌិត ទទួលជោគជ័យគ្រប់ភារកិច្ច ហើយខ្ញុំទន្ទឹងរង់ចាំជួបជាមួយឯកឧត្តមបណ្ឌិត ក្នុងពេលឆាប់ៗនៅឯ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងទីក្រុងហ្សាការតា នៅខែកញ្ញាខាងមុខ»៕

ខាងក្រោមនេះជាសារលិខិតរបស់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖

អត្ថបទទាក់ទង