លិខិតមិត្តអ្នកអាន៖ «ពួកមេរោគបំពុលសង្គមគួរឲ្យស្អប់ខ្ពើមជាងមេរោគ Covid-19 !»
ក្នុងកាលៈទេសៈដែល ពិភពលោកកំពុងរងការវាយ ប្រហារដោយវីរុស Covid-19 ដែលធ្វើឲ្យខូចខាតសេដ្ឋកិច្ច និងបាត់បង់ជីវិតមនុស្សជាច្រើន ហើយក៏ជាពេលវេលាដែល មនុស្សទូទាំងពិភពលោកកំពុងពួតដៃគ្នាកម្ចាត់មេរោគដ៏កាចសាហាវនេះ ស្រាប់តែ លេចចេញក្រុមមនុស្សវង្វេងជាតិ វង្វេងកំណើត តាំងខ្លួនជាមេរោគ បំពុលសង្គមហើយបាននិងកំពុងធ្វើសកម្មភាពយ៉ាងសាហាវ និងគួរឲ្យស្អប់ខ្ពើមជាង Covid-19 ទៅទៀត។
ក្រុមនេះឈឺចិត្តស្អិតទ្រូង នៅពេលឃើញប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរមិនឆ្លងវីរុស Covid-19។ ពួកគេមិនដែល យកខួរក្បាលមកជួយគិតរកវិធី ដោះស្រាយបញ្ហា ឬក៏ជួយផ្តល់គំនិតក្នុងការប្រឈមមុខ ដោះស្រាយបញ្ហាទេ ។ ប៉ុន្តែផ្ទុយទៅវីញ ពួលនេះបែរជាប្រើពេលវេលាដ៏មានតម្លៃដើម្បីរិះរក វិធីបំពុលសង្គមតាមរយៈការ ប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងបំណងទុច្ចរិតធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋភ័យខ្លាច និងយល់ ច្រឡំពីវីរុសដ៏កាចសាហាវ
នេះទៅវិញ។
ជាក់ស្តែង ក្នុងខណៈដែលក្រសួងមានសមត្ថកិច្ចក៏ដូចជាពលរដ្ឋ ខ្មែរកំពុងរួមគ្នាប្រយុទ្ធប្រឆាំងវីរុសនេះកុំឲ្យឆ្លងចូលមកក្នុងប្រទេសកម្ពុជា ពួកគេបែរជា បង្កើតព័ត៌មានក្លែងក្លាយថា មានការឆ្លងរាលដាលជាច្រើន នៅក្នុងប្រទេសកម្ពុជា។ ខណៈ ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែននិងក្រសួងសុខា ភិបាល កំពុងផ្សព្វផ្សាយសារអប់រំអំពីវិធីសាស្ត្រការពារខ្លួនតាមរយៈការធ្វើអនាម័យក្នុងការរស់នៅ ពួកក្រុមជ្រុលនិយម មុខដដែលៗ បែរជានាំគ្នាបំភ្លៃ បំផ្លើសព័ត៌មានធ្វើឲ្យពលរដ្ឋយល់ច្រឡំនិងច្របូកច្របល់ព្រោះការភ័យខ្លាចទៅវិញ។
នៅពេលដែលក្រសួងសុខា ភិបាលធ្វើការយ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃដើម្បីទប់ស្កាត់កុំឲ្យវីរុសនេះឆ្លងចូលមកកម្ពុជា រហូតទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ក្រុមជ្រុលនិយម នោះបែរជារិះរកវិធីបំភាន់ បំភ្លៃ ធ្វើឲ្យពលរដ្ឋបាត់ជំនឿលើវិស័យសុខាភិបាលទៅវិញ។
បើនិយាយឲ្យចំទៅគឺ ក្រុមវង្វេងជាតិ វង្វេងកំណើតអស់ទាំង នោះពិតជាមេរោគបំពុលសង្គមគួរឲ្យស្អប់ខ្ពើម និងសាហាវជាងវីរុស Covid-19 ទៅទៀត។
អ្វីដែលគួរឲ្យស្អប់ខ្ពើមនោះគឺ កើតមកជាខ្មែរមានឈាមជ័រជាខ្មែរ ប៉ុន្តែ ធ្វើខ្លួនជាសត្រូវនឹងជាតិសាសន៍ខ្មែរ មាក់ងាយជាតិសាសន៍ខ្លួនឯង និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យខ្មែរជ្រួលច្របល់ ភ័យខ្លាច និងវិនាសអន្តរាយ។ និយាយដោយខ្លីគឺក្រុមនេះរស់នៅមិនសុខទេ នៅពេលឃើញខ្មែរមានសុខ សន្តិភាព និងមានការរីកចម្រើន។ ពួកគេក្តៅក្រហល់ក្រហាយពេលឃើញកម្ពុជាមិនឆ្លងវីរុស Covid-19 ។ ដូច្នេះហើយបានជាពួកគេខំប្រឌិតព័ត៌មានបង្ហោះថាមានករណីឆ្លងវីរុស Covid 19 កើតឡើងបន្តិចនៅត្រង់នេះ បន្តិចនៅត្រង់នោះ ហើយ សូម្បីតែមនុស្សផឹកស្រាស្រវឹងហើយដួល ក៏ពួកនេះកាឡៃមួលថាដោយសារឆ្លងcovid-19 ដែរ។ ទង្វើទាំងអស់នេះគឺគ្មានអ្វីក្រៅពីបំពេញបំណងចង់ធ្វើឲ្យ សង្គមជ្រួលច្របល់ ធ្វើឲ្យខ្មែរមិន ស្ងប់ចិត្ត ទើបពួកគេមានក្តីសុខ។ តើពួកគេចង់បានអ្វីពីទង្វើអសីលធម៌ទាំងនោះ? គឺគ្មានអ្វីក្រៅពីបំពេញមហិច្ឆតាទុច្ចរិតខ្មៅងងឹតរបស់ខ្លួនឡើយ។
ប៉ុន្តែ ជាភ័ព្វសំណាងរបស់ ប្រទេសកម្ពុជានិងជា ភ័ព្វសំណាងរបស់ខ្មែរដែលក្រុម ទុច្ចរិតមិនត្រឹមតែមិនអាចសម្រេចបំណងរបស់ខ្លួនបាន ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំង ទទួលការថ្កោលទោសពី មហាជនកាន់តែច្រើនឡើងៗជាលំដាប់។
រាល់ព័ត៌មានក្លែងក្លាយដែល ពួកគេប្រឌិតឡើងត្រូវបាន បន្សាបទៅវិញយ៉ាងឆាប់រហ័សតាមមរយៈការចូលទៅ Comment របស់អ្នកលេងហ្វេសប៊ុក និងប្រតិកម្មបន្សាបរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ។ មិនត្រឹមតែបន្សាប មហាជននាំគ្នាថ្កោលទោស
ក្រុមប្រឌិតព័ត៌មានក្លែងក្លាយដោយចាត់ទុកក្រុមនោះជាក្រុមជនទុច្ចរិត, ជាភេរវជន ឬជាមេរោគបំពុលសង្គមដ៏គួរឲ្យស្អប់ខ្ពើមជាងវីរុស Covid-19 ថែមទៀតផង។
តាមរយៈសកម្មភាពប្រឆាំងនឹងប្រយោជន៍ជាតិឯងយ៉ាងគឃ្លើន នេះ ប្រជាពលរដ្ឋខ្មែរបានស្គាល់មុខមាត់ពិតប្រាកដរបស់ក្រុមមេរោគបំពុលសង្គមនេះកាន់តែច្បាស់ ដែលប្រការនេះកាន់តែធ្វើឲ្យក្រុមទុច្ចរិតស្ថិតក្នុងភាពឯកោនិងក្លាយជាជំពូក មនុស្សក្រៅសង្គម។ នេះគឺជាលទ្ធផលនៃអំពើអាក្រក់ជួរជាតិ ដែលពួកគេបានសាងឡើងដើម្បីប្រឆាំងនឹងប្រយោជន៍ជាតិឯង។
បច្ចុប្បន្ននេះ គ្រាដែល ពិភពលោកកំពុងពួតដៃគ្នាប្រយុទ្ធប្រឆាំង Covid-19 ខ្ញុំក៏ សង្កេតឃើញថា ពលរដ្ឋខ្មែរបាន នាំគ្នាពួតដៃរួបរួមសាមគ្គីដើម្បីប្រឆាំងនឹងវីរុសនេះតាមវិធីអនាម័យដើម្បីអាចការពារខ្លួន បានខ្ពស់បំផុតពីការឆ្លងវីរុស Covid-19 ។
ក្រៅពីការពារកុំឲ្យឆ្លងវីរុសនេះ ប្រជាពលរដ្ឋខ្មែរក៏មានការ យល់ដឹងកាន់តែច្បាស់អំពីវិធីការពារខ្លួនកុំឲ្យឆ្លងមេរោគ បំពុលសង្គមដែលសាបព្រួសដោយក្រុមទុច្ចរិតផងដែរព្រោះពលរដ្ឋខ្មែរក៏ចេះវិធីផ្ទៀងផ្ទាត់ ព័ត៌មាននិងក៏បានស្គាល់កាន់តែច្បាស់នូវមុខមាត់ក្រុមមេរោគ បំពុលសង្គមដ៏គួរឲ្យខ្លាច និងគួរឲ្យស្អប់ខ្ពើមជាងវីរុស Covid-19 ។
ដូច្នេះ គេសង្ឃឹមថា ក្រោយពេលវីរុស Covid-19 រលាយរលត់ ទៅវិញ ក្រុមមេរោគបំពុលសង្គមទាំងនោះក៏នឹងត្រូវវិនាសតាម Covid-19 ដែរជាក់ជា មិនខាន៕
ដោយ: អ្នកនយោបាយតុកាហ្វេ