ខ្មែរប៉ុស្ដិ៍ Close

កុបកម្មហិង្សាចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់លើផ្លូវវេងស្រេង កាលពី ៥ ឆ្នាំមុន គួរកាត់ទោស សម រង្ស៊ី ឱ្យធ្ងន់ធ្ងរបំផុត ដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ និងរបួស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 43
កុបកម្មហិង្សាចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់លើផ្លូវវេងស្រេង កាលពី ៥ ឆ្នាំមុន គួរកាត់ទោស សម រង្ស៊ី ឱ្យធ្ងន់ធ្ងរបំផុត ដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ និងរបួស កុបកម្មហិង្សាចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់លើផ្លូវវេងស្រេង កាលពី ៥ ឆ្នាំមុន គួរកាត់ទោស សម រង្ស៊ី ឱ្យធ្ងន់ធ្ងរបំផុត ដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ និងរបួស

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានរំលឹកថា គួរនាំខ្លួនទណ្ឌិត សម រង្ស៉ី មកកាត់ទោសឲ្យធ្ងន់ធ្ងរបំផុត ព្រោះ សម រង្ស៊ី និងបក្ខពួក បានធ្វើកុបកម្មដ៏ហិង្សាចង់ផ្តួលររំលំរដ្ឋាភិបាលស្របច្បាប់ នៅលើផ្លូវវេងស្រេង កាលពី៥ឆ្នាំមុន ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

ជាមួយនឹងការរំលឹកបែបនោះ លោក សុខ ឥសាន បានបញ្ជាក់ទៀតថា ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលចង់បំផ្លិចបំផ្លាញកម្ពុជាតាមរយៈផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គួរតែត្រូវបាននាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤នេះផងដែរ។

លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ប្រជាជនកម្ពុជា នៅចងចាំមិនទាន់ភ្លេចនៅឡើយ អំពីព្រឹត្តិការណ៍បះបោរ និងកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាត្រីមុខក្រោមលេសថា ទាមទារដំឡើងប្រាក់ឈ្នួលនៅផ្លូវវេងស្រេង បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនអស់ជាច្រើន តែតាមការពិត គឺជាអំពើកុប្បកម្មចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ដូចនៅបណ្តាប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ា។ បញ្ហាគួរកត់សម្គាល់ ការធ្វើកុប្បកម្មដ៏ហិង្សានេះ បានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករនិយោជិតឡើយ។

លោក សុខ ឥសាន បានបន្តទៀតយ៉ាងដូច្នេះថា «ក្នុងព្រឹត្តិការណ៍ដ៏ហិង្សានេះ បើសិនជាគ្មានការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ដោយសន្តិភាពត្រូវបានបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គម នឹងកើតមាន ហើយគ្រោះមហន្តរាយ ដូចពីអតីតកាលនឹងត្រឡប់មកវិញជាមិនខាន ដែលមិនអាចស្មានដល់។ អ្នកដែលចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយនោះ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកនោះទេ។ ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុតដើម្បីជម្រះដល់ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស»៕

ប្រភព៖ Fresh News