ឯកឧត្តម ឡាំ ជា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យកគោលនយោបាយសន្តិភាពនិយម និងចង់បានព្រំដែនសន្តិភាពជាមួយភាគីថៃ
ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានគូសបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ
