
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ ការពង្រឹងបាននូវប្រសិទ្ធភាពការងារព័ត៌មាននិងសាធារណមតិ គឺជាការរួមចំណែកដ៏សំខាន់ក្នុងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងការអភិវឌ្ឍ!
ថ្លែងបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងយុគសម័យឌីជីថល» នៅខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ទន្ទឹមនឹងការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងសាធារណមតិគ្រប់កំរិតឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រមបុរេសកម្ម និងការងារប្រតិកម្មឆ្លើយតបឱ្យបានទាន់ពេលវេលា