
អង្គការសង្គមស៊ីវិលជាច្រើន ដាក់ញត្តិស្នើសុំឱ្យតុលាការកំពូលពិនិត្យសំណុំរឿងក្តី លោក រ៉ុង ឈុន ដើម្បីដកសិទ្ធិនយោបាយ ពីព្រោះបុគ្គលនេះបង្កគ្រោះថ្នាក់បំផុតចំពោះសន្តិភាពកម្ពុជា
តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជនរាប់ពាន់នាក់ ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០ អង្គភាពបានស្នើសុំឱ្យតុលាការកំពូលពិនិត្យមើលសំណុំរឿងក្តីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ